Yearendyearend1140x150

កម្មករ-កម្មការិនីជាង១០០០នាក់នៅរោងចក្រហ្វ័រត្រេសរត់ចេញពីកន្លែងយកសំណាក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កម្មករ-កម្មការិនីប្រហែលជាង១០០០នាក់ ស្ថិតនៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែមិថុនា បាននាំគ្នារត់ចេញពីកន្លែងយកសំណាកបង្កភាពអនាធិបតេយ្យមិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និង អាជ្ញាធរឡើង។

យោងតាមរបាយការណ៍ពីអាជ្ញាធរសង្កាត់ពងទឹក ខណ្ឌដង្កោ បានផ្តល់ជូនដល់ស៊ីស៊ីថាមស៍ថា នៅយប់ថ្ងៃទី០៩ ខែមិថុនា វេលាម៉ោង១៩:៤៥នាទី នៅរោងចក្រហ្វ័រត្រេស មានកម្មករ-កម្មការិនីប្រហែលជាង១០០០នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាកនៅទីតាំងរោងចក្រផ្ទាល់។នៅពេលកំពុងយកសំណាកកម្មករសុំអោយក្រុមគ្រូពេទ្យវ៉ៃត្រាបញ្ជាក់ថា ពួកគាត់បានយកសំណាករួច តែក្រុមគ្រូពេទ្យក៏ប្រាប់បន្តថាទាល់តែធ្វើតេស្តលើកទី២ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បាន។

របាយការណ៍ដដែលបន្តថា ក្រោយមកកម្មករក៏ចាប់ផ្តើមបង្កភាពអនាធិបតេយ្យមិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និង អាជ្ញាធរឡើង ថែមទាំងនាំគ្នារត់ចេញពីក្នុងរោងច្រចេញមកក្រៅតែម្តង។ករណីខាងលើកម្លាំងជំនាញកំពុងស្រាវបន្តទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង