Cct850x100 1
1800px x h300px kh

ប្រមុខការទូតកម្ពុជា-ចិនបង្ហាញជំហរចាប់ដៃគ្នាប្រឆាំងកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះ បានចួបពិភាក្សាការងារជាមួយលោក វ៉ាង យី ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន សង្កត់ធ្ងន់ថា ប្រទេសកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងប្រឆាំងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនដោយកងកម្លាំងខាងក្រៅណាមួយ។

លោក ប្រាក់ សុខុន ក៏បានបញ្ជាក់បន្ថែមទៀតថា ភាគីកម្ពុជា មានការកោតសរសើរចំពោះជំនួយដ៏ធំធេងរបស់ប្រទេសចិនក្នុងការឆ្លើយតបនូវតម្រូវការរបស់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង និងការពារជំងឺរាតត្បាតកូវីដ-១៩។ លើសពីនេះ គឺដើម្បីលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ហើយសង្ឃឹមថា កម្ពុជានឹងបន្តធ្វើការជាមួយប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យស៊ីជម្រៅបូករួមទាំងក្នុងវិស័យកសិកម្ម ការអប់រំ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងគមនាគមន៍ និងពន្លឿនការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានមានប្រសាសន៍ថា ប្រទេសចិនមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការវិវត្តនៃស្ថានភាពរាតត្បាតកូវីដ-១៩ នៅកម្ពុជានាពេលថ្មីៗនេះ និងគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសកម្ពុជា ក្នុងការជៀសផុតពីការរាតត្បាតនៃជំងឺកូវីដ-១៩។ លោក វ៉ាង យី បានសង្ឃឹមថា ភាគីកម្ពុជានិងចិន នឹងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ឱ្យបានឆាប់បំផុតនិងជំរុញកម្លាំងថ្មី ក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ បន្ទាប់ពីកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក វ៉ាង យី ក៏បានរួមគ្នាបើកសម្ពោធដំណើរការការិយាល័យកុងស៊ុលនៃស្ថានទូតចិនប្រចាំនៅក្រុងព្រះសីហនុផងដែរ៕

Khcct banner

អត្ថបទទាក់ទង