Yearendyearend1140x150

ក្រសួងព័ត៌មានបើកសិក្ខាសាលាផ្សព្វផ្សាយពី«វិជ្ជាជីវៈ និងក្រុមសីលធម៌»អ្នកសារព័ត៌មាន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/


លោកផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន។

ភ្នំពេញ៖ ក្រសួងព័ត៌មានគ្រោងរៀបចំសិក្ខាសាលាមួយស្ដីអំពី«ការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រុមសីលធម៌» ដើម្បីបញ្ជ្រាបការយល់ដឹងដល់អ្នកសារព័ត៌មាន។ កម្មវិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៨:00 នាទីព្រឹកនៅសាលសត្យា ទីស្តីការក្រសួងព័ត៌មាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ចុះថ្ងៃទី០៦ ខែកុម្ភៈនេះ។

លោក សំ វិបុល ជាប្រធានការិយាល័យសម្របសម្រួលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានប្រាប់ ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា គោលបំណងក្នុងការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មានទាំងអស់ឲ្យយល់ច្បាស់ពីវិជ្ជាជីវៈ និងក្រុមសីលធម៌សារព័ត៌មាន ចៀសវៀងការផ្សាយព័ត៌មានមិនពិតដែលមានលក្ខណៈញុះញង់ បង្កាច់បង្ខូច បំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ណាមួយនាំឲ្យសាធារណៈជនមានការភាន់ច្រឡំ។

ចំពោះអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមសិក្ខាសាលានេះ អាចអញ្ចើញមកចុះឈ្មោះនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឲ្យបានមុនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ព្រោះចំនួនអ្នកចូលរួមមានកំណត់។

ជាការកត់សម្គាល់ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយពី«វិជ្ជាជីវៈ និងក្រុមសីលធម៌»អ្នកសារព័ត៌មាន

សិក្ខាសាលានេះ ធ្វើឡើងបន្ទាប់ពីគេសង្គេតឃើញថា មានអ្នកប្រើប្រាស់បណ្តាញសង្គម និងសារព័ត៌មានមួយចំនួនបានដើរប្រាសចាកពី«វិជ្ជាជីវៈ និងក្រុមសីលធម៌»របស់ខ្លួនដោយផ្សព្វផ្សាយព័ត៌មានមិនពិតដល់សាធារណៈជនធ្វើឱ្យមានការព្រួយបារម្ភពីមហាជនទូទៅជាក់ស្តែងដូចករណីវីរុស«កូរ៉ូណា»រហូតសម្តេចហ៊ុន សែនចាត់ទុកថា នៅកម្ពុជាមានជំងឺភ័យខ្លាច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង