Cct850x100 1
1800px x h300px kh

រដ្ឋបាលខេត្តតាកែវសម្រេចបិទ«ផ្សារធំៗ»ក្នុងខេត្ត ក្រោយមានអាជីវកឆ្លងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

តាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី ៦ មិថុនានេះ បានសម្រេចបិទផ្សារធំៗក្នុងទីរួមខេត្តតាកែវដោយអាជ្ញាធរនឹងផ្អាកអាជីវកម្មលក់ដូរមួយចំនួនក្នុងផ្សារធំតាកែវ ជាបណ្ដោះអាសន្ន ចាប់ពីម៉ោង១២ថ្ងៃត្រង់នេះ។នេះបើយោងតាមលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវថ្លែងប្រាប់ស៊ីស៊ីថាមស៍។

បើតាមលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ការសម្រេចបិទផ្សារធំៗក្នុងខេត្តតាកែវយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តតាកែវបានរកឃើញអាជីវកក្នុងផ្សារមួយចំនួនបានឆ្លងកូវីដ-១៩។ក្រោយបិទផ្សារអាជីវកក្នុងផ្សារទាំងអស់នឹងតម្រូវឱ្យទៅធ្វើតេស្តរកកូវីដ-១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។



Khcct banner

អត្ថបទទាក់ទង