Yearendyearend1140x150

កម្ពុជាលុបចោលកិច្ចប្រជុំនៅក្រៅប្រទេស ខណៈកិច្ចប្រជុំអាស៊ី-អឺរ៉ុបពិចារណាពន្យា

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/


ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា រាល់កិច្ចប្រជុំទាំងអស់នៅក្រៅប្រទេសត្រូវតែលុបចោល ដែលប្រសាសន៍របស់សម្តេចដូច្នេះ ធ្វើឡើងក្នុងកិច្ចជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តរបស់កម្ពុជា ដើម្បីប្រយុទ្ធនឹងកូវីដ១៩ (COVID-19)។ 

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា រាល់កិច្ចប្រជុំដែលធ្វើឡើងនៅក្រៅប្រទេសនិងត្រូវលុបចោលទាំងអស់ ការលុបចោលនេះ គឺដើម្បីទប់ស្កាត់ក្នុងការឆ្លងរាលដាលនៃកូវីដ១៩ជាសកល។ លោកបន្តថា មានប្រទេសដែលរងផលប៉ះពាល់ដោយកូវីដ១៩ ត្រូវបានលុបចោលនៅកិច្ចប្រជុំកំពូល និងការប្រកួតកីឡាស៊ីហ្គេមផងដែរ រួមមានដូចកីឡាស៊ីហ្គេមនៅជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២០ ត្រូវបានលើកទាំងអស់។

សម្តេច ហ៊ុន សែន បានលុបចោលនៅកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបឆ្នាំ២០២០ ហើយកិច្ចប្រជុំនេះអាចនឹងលើកទៅដល់ឆ្នាំ២០២១ គឺអាស្រ័យទៅលើស្ថានការ ជាក់ស្តែងនៃការរីករាលដាលនៃជំងឺកូវីដ១៩ COVID-19៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង