Yearendyearend1140x150

ចំណោមកម្មករ-កម្មការិនីនិងអ្នកសង្ស័យនៅខេត្តកំពង់ចាម«១,១១៦នាក់»មាន ៣២នាក់រកឃើញមានផ្ទុកជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម៖ រដ្ឋបាលខេត្ដកំពង់ចាម នៅថ្ងៃទី០៣ ខែមិថុនា នេះ បានឲ្យដឹងថា ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានចុះយកសំណាករកជំងឺកូវីដ-១៩ លើកម្មករ-កម្មការិនី និងអ្នកសង្ស័យបានចំនួន ១,១១៦នាក់ តាមរយៈការតេស្ដរហ័ស (Rapid Test) ហើយទទួលបានលទ្ធផលវិជ្ជមានចំនួន ៣២នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ផងដែរថា អ្នកជំងឺថ្មីទាំង ៣២នាក់ខាងលើ រកឃើញវិជ្ជមានកូវីដ បន្ទាប់ទៅយកសំណាករកជំងឺកូវីដ-១៩ ក្នុងចំណោមកម្មករ កម្មការិនី និងអ្នកសង្ស័យបានចំនួន ៣,៣២៣នាក់ តាមរយៈការតេស្ដរហ័ស (Rapid Test) នោះរួមមានស្រុកព្រៃឈរ ១៥នាក់ ស្រុកកងមាស ០១នាក់ ស្រុកបាធាយ ០៥នាក់ ស្រុកជើងព្រៃ ១០នាក់ និងមកពីខេត្តកំពត ០១នាក់ ក្នុងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។

បច្ចុប្បន្ន អ្នកជំងឺដែលមានលទ្ធតេស្ដវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុហើយ។ ដោយឡែក ក្រុមការងារ នៅតែកំពុងស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយនឹងអ្នកវិជ្ជមានថ្មីទាំងនោះផងដែរ។

គួររំលឹកថា រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនសលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺកតិចតួច។

រដ្ឋបាលខេត្តតកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាក ឬ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបងប្អូន ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។ ក្នុងករណីមានបញ្ហាសុខភាព ឬ រោគសញ្ញា សង្ស័យផ្សេងៗ ត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់

ទន្ទឹមនេះ រដ្ឋបាលខេត្តតកំពង់ចាម សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាន ចូលរួមសហការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ក្នុងខេត្តកំពង់ចាម។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ “៣កុំ ៣ការពារ”។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង