Cct850x100 1
1800px x h300px kh

ការសាងសង់កំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាល (សិរីសោភ័ណ-ប៉ោយប៉ែត)សម្រេចបាន២២,៨៥%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ការបើកឯកសារដេញថ្លៃកញ្ចប់ការងារទី៤ សម្រាប់ការសាងសង់កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន២២,៨៥%។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលនេះ មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ ក្នុងនោះការងារសាងសង់ពីសិរីសោភ័ណដល់ប៉ោយប៉ែតមានប្រវែងសរុប ៣៥,៤ គីឡូម៉ែត្រ ស្ថាបនាផ្លូវពី២គន្លងទៅ៤គន្លង ដោយក្រាលបេតុងកៅស៊ូAC កម្រាស់១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំ កណ្តាល និងប្រើរយៈពេលសាងសង់ប្រមាណ៣២ខែ។

ក្រៅពីបើកឯកសារដេញថ្លៃកញ្ចប់ការងារទី៤ ការងារសាងសង់ផ្លូវចាប់ពីសិរីសោភ័ណ ដល់ប៉ោយប៉ែត ក្រសួងសាធារណការ និងដឹកជញ្ជូនក៏មានការបើកឯកសារដេញថ្លៃកញ្ចប់ការងារទី៥ ការងារស្ថាបនាស្ថានីយថ្លឹងយានយន្ដ នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីសមាជិកគណៈកម្មការវិវចនាលទ្ធកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គួរកត់សម្គាល់ផងដែរថា កំណាត់ផ្លូវជាតិនេះជាផ្លូវអាស៊ានហាយវេលេខ១ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន៕

Khcct banner

អត្ថបទទាក់ទង