Yearendyearend1140x150

អ្នកពាក់ព័ន្ធនឹង«ហាង Mobile Coffee »សូមធ្វើចត្តាឡីស័កតាមដានសុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ប្រភព៖  អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩


ភ្នំពេញ៖ យោងតាមអនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នេះ បានអំពាវនាវដល់អ្នកដែលបានទៅ «ហាង Mobile Coffee » ជាពិសេសអ្នកដែលបុគ្គលិកដែលបម្រើការងារនៅហាងការហ្វេនេះ ដែលស្ថិតនៅ ទីតាំងស្ថិតនៅផ្លូវ៤៥០ កែងផ្លូវ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមនការិនី  មេត្តាធ្វើចត្តាឡីស័ក និងតាមដានសុខភាពខ្លួន ព្រោះមានអ្នកជំងឺកូវីដ១៩បានទៅអង្គុយនៅហាងកាហ្វេនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី ២៦ ខែឧសភា​ ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២១ ។

ទន្ទឹមនឹងនេះ ​បុគ្គលិក ៤ នាក់ ធ្វើការនៅទីតាំងខាងលើនេះមិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ២ ខែមិថុនា។ 

ជាមួយនឹងករណីនេះ  អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ សំណូមពរឱ្យបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ក្នុងរយៈពេល ១៤ថ្ងៃ ហើយបើសិនមានរោគសញ្ញាគួរសង្ស័យសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ។

ក្នុងករណីមានការសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្តរកជំងឺកូវីដ សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង