Cct850x100 1

សម្ដេច ហ៊ុន សែន៖ កម្ពុជាមិនបានចម្លងជំងឺកូវីដ១៩ទៅប្រទេសណាទេ

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា គេបានចាត់ទុកប្រទេសកម្ពុជា ជាច្រកចេញចូលនៃជំងឺឆ្លង ប៉ុន្តែការពិតជំងឺកូវីដ១៩ ដែលកើតឡើងនៅកម្ពុជា គឺដោយពលរដ្ឋកម្ពុជាទៅខាងក្រៅហើយចម្លងមកកម្ពុជាទេ ហើយកម្ពុជាមិនបានចម្លងទៅប្រទេសណាឡើយ។ ការថ្លែងនេះធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រឆាំង COVID-19 នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ពីដំណាក់កាលនៃការពារ និងព្យាបាលជំងឺកូវីដ១៩ ជា បីដំណាក់កាល ដំណាក់កាលទី១ ការពារពីខាងក្រៅផង ដំណាក់កាលទី២ ការពារកុំឲ្យឆ្លងពីអ្នកជំងឺទៅអ្នកផ្សេងទៀត និងដំណាក់កាលទី៣ ព្យាបាលអ្នកឈឺឲ្យជាសាស្បើយ៕


Khcct banner

អត្ថបទទាក់ទង