Yearendyearend1140x150

រោងចក្រ៧នៅស្វាយរៀងបានបិទទ្វា ក្រោយរកឃើញកម្មករជាង៣០០នាក់វិជ្ជមានកូវីដ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ស្វាយរៀង៖ យ៉ាងហោចណាស់មានរោងចក្រចំនួន៧ស្ថិតនៅក្នុងតំបន់សេដ្ឋពិសេសចំនួន៣នៃខេត្តស្វាយរៀងត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយរកឃើញកម្មកររោងចក្រចំនួន៣៤៨នាក់វិជ្ជមានកូវីដ១៩។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងថា រោងចក្រទាំង៧នេះនឹងត្រូវបិទផ្អាកជាបណ្តោះអាសន្នសិន ដោយសារតែរោងចក្រខ្លះត្រូវបានដាក់ជាកន្លែងស្នាក់នៅសម្រាប់កម្មករវិជ្ជមានកូវីដ១៩ធ្វើចត្តាឡីស័ក ហើយរោងចក្រខ្លះទៀតតម្រូវឱ្យកម្មករដែលមិនមានវិជ្ជមានកូវីដ១៩ធ្វើចត្តាឡីស័កពីផ្ទះ ហើយក្រុមការងារក៏បានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩អស់ហើយដែរ។

លោកបន្តថា បច្ចុប្បន្ននេះក្រុមការងារយកសំណាកបានយកសំណាកពីកម្មករ កម្មការនី ចំនួន ២ ៥១១នាក់ ពីរោងចក្រទាំង៧ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង និងបានរកឃើញករណីវិជ្ជមានចំនួន ៣៤៨នាក់។

លោកបន្ថែមថា មកទល់ពេលនេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្តស្វាយរៀងក៏បានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អគួរសមដែរ ព្រោះក្រៅពីបិទរោងចក្រ កាស៊ីណូនានានៅក្នុងខេត្តក៏ត្រូវបានបិទផ្អាកជាបណ្តោះអាសន្នផងដែរ។ រីឯក្រុមការងារយកសំណាកនឹងបន្តខិតខំយកសំណាកនៅទីតាំងណាដែលភាពមិនប្រក្រតី ឬមានការសង្ស័យពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩ឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តស្វាយរៀងមានអ្នកជំងឺកូវីដ-១៩ ចំនួនសរុប ៨២០នាក់ ស្រី៤៧៧នាក់ (ជនជាតិខ្មែរ ៧៨២នាក់, ជនជាតិបរទេស ៣៨នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប ៣៧៨នាក់ ស្រី១៥៤នាក់ អ្នកជំងឺស្លាប់០៥នាក់ ជាជនជាតិខ្មែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង