Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវទេសចរជាង ១៩ម៉ឺននាក់នៅក្នុងខែឧសភា ឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរជាង១៩ម៉ឺននាក់ក្នុងខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបើកដំណើរការរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេសឡើងវិញ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ នៅក្នុងខែឧសភា ឆ្នាំ២០២១ នៅទូទៅប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៩៤,០២៥ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩១,៨២០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥ នាក់។

របាយការណ៍បានឱ្យដឹងថា សប្តាហទី១ភ្ញៀវប្រមាណ ១៩,៧០៥ នាក់, សប្តាហទី២ ភ្ញៀវប្រមាណ ៤៩,៨៨០ នាក់, សប្តាហទី៣ ភ្ញៀវប្រមាណ ៥២,៨៩១ នាក់ និងសប្តាហទី៤ ភ្ញៀវប្រមាណ ៧១,៥៤៩ នាក់។

ទន្ទឹមនឹងនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ថា ចំនួននេះមានការកើនឡើងប្រមាណ ៦៩៦.៣៣% ធៀបនឹងខែមេសា ដោយសារក្នុងខែមេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី០៧-២៥។

គួររំលឹកថា រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង