Yearendyearend1140x150

រដ្ឋាភិបាលម៉ាឡេស៊ីប្រកាសពីការបិទខ្ទប់ក្រោយករណីCOVID-19កើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ម៉ាឡេស៊ី៖ រដ្ឋាភិបាលបានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសម៉ាឡេស៊ីនឹងត្រូវស្ថិតនៅក្រោមការបិទខ្ទប់ ខណៈករណីCOVID-19 ប្រចាំថ្ងៃកើនឡើងដល់ជាង ៨០០០ នាក់។

ការិយាល័យនាយករដ្ឋមន្រ្តីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងដំណាក់កាលដំបូងនៃការបិទខ្ទប់ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមិថុនាដល់ថ្ងៃទី ១៤ ខែមិថុនា គ្រប់វិស័យសេដ្ឋកិច្ចនិងសង្គម នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការលើកលែងតែសេវាកម្មសេដ្ឋកិច្ចចាំបាច់។

សេចក្តីថ្លែងការណ៍បាននិយាយថា ជាមួយនឹងការកើនឡើងនូវករណីថ្មីៗនាពេលបច្ចុប្បន្ននេះ ដែលបង្ហាញថាសមត្ថភាពមន្ទីរពេទ្យនៅទូទាំងប្រទេសក្នុងការព្យាបាលអ្នកជំងឺ COVID-១៩ មានកម្រិតកាន់តែខ្លាំងឡើង។

រដ្ឋាភិបាលនឹងធានាថាប្រព័ន្ធសុខាភិបាលសាធារណៈរបស់ប្រទេសនឹងមិនដួលរលំ ហើយការគាំទ្រនិងជំនួយផ្សេងៗនឹងត្រូវផ្តល់ទៅក្រសួងសុខាភិបាល ដើម្បីបង្កើនសមត្ថភាពមន្ទីរពេទ្យនៅទូទាំងប្រទេស។

រដ្ឋាភិបាលក៏បាននិយាយផងដែរថា ខ្លួននឹងធ្វើការដើម្បីបង្កើនអត្រាចាក់វ៉ាក់សាំង ហើយនឹងប្រកាសកញ្ចប់ជំនួយដើម្បីជួយប្រជាជននិងផ្នែកសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការបិទខ្ទប់នេះ។

ប្រសិនបើករណីប្រចាំថ្ងៃបង្ហាញពីនិន្នាការធ្លាក់ចុះបន្ទាប់ពី 14 ថ្ងៃ ប្រទេសនឹងចូលក្នុងដំណាក់កាលទីបួនដែលមានរយៈពេលបួនសប្តាហ៍នៃការបិទខ្ទប់ ហើយសកម្មភាពសេដ្ឋកិច្ចមួយចំនួននឹងត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការវិញ។

ប្រទេសម៉ាឡេស៊ីត្រូវបានគេមើលឃើញមានការកើនឡើងនៃការឆ្លងCOVID-19 នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះជាមួយនឹងកំណត់ត្រាខ្ពស់បំផុត ៨.២៩០ ករណីកាលពីថ្ងៃសុក្រដែលបាននាំមកនូវចំនួនជាតិសរុប ៥៤៩.៥១៤ ករណី។ ខណៈ អ្នកស្លាប់ថ្មីចំនួន ៦១ នាក់ទៀតត្រូវបានរាយការណ៍ ធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារCOVID-19កើនដល់ ២.៥៥២ នាក់។

ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសនេះ ស្ថិតក្នុងស្ថានភាពតានតឹងដោយមានករណីសកម្មចំនួន ៧២.៨២៣ កំពុងត្រូវបានព្យាបាល ដែលក្នុងនោះ ៨០៨ កំពុងស្ថិតក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់ ហើយ ៤០៣ នាក់ទៀត កំពុងត្រូវការជំនួយអុកស៊ីសែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង