Yearendyearend1140x150
Img 0571

NGOស្នើឱ្យពិនិត្យការដោះលែងអ្នកជាប់ឃុំដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
មណ្ឌលអប់រំកែប្រែទី១ នៅរាជធានីភ្នំពេញ។

ភ្នំពេញ៖ អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ បានបង្ហាញក្តីព្រួយបារម្ភចំពោះស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដនៅក្នុងពន្ធនាគារ ក្រោយពីរកឃើញថាអ្នកទោសមានតេស្តវិជ្ជមានកូវីដ-១៩ ក្នុងពន្ធនាគារតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។សង្គមស៊ីវិលបានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យលើការដោះលែងអ្នកជាប់ឃុំដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។

លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ប្រសិនបើក្នុងពន្ធនាគារតែបន្តកើតមានឆ្លងកូវីដ-១៩ អ្នកទោសនៅក្នុងពន្ធាធានារនឹងប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដលឿនខ្លាំង ដោយសារតែភាពចង្អៀតណែនក្នុងបន្ទប់ឃុំ ព្រោះក្នុងបន្ទប់មួយដាក់អ្នកទោសច្រើន និងគម្លាតម្នាក់ៗមិនបាន១ម៉ែត្រការ៉េពីគ្នា។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ក្នុងនាមជាមន្ត្រីនៃអង្គការលីកាដូ អំពាវនាវដល់អាជ្ញាធរខាងពន្ធនាគារ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់នូវវិធានការណ៍បង្ការចំនួន៣ រួមមានទី១ ស្នើឲ្យអាជ្ញាធរដោះស្រាយក្នុងការរកមធ្យោបាយនៃភាពចង្អៀតណែននៅក្នុងបន្ទប់ឃុំអ្នកទោស ដែលជាហានិភ័យខ្ពស់ក្នុងការចម្លងនៃជំងឺកូវីដ-១៩។

ទី២ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿននិតិវិធី ពន្យួរទោស ចំពោះករណីអ្នកទោសត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩។ វិធានការទី៣ ស្នើឲ្យអាជ្ញាធរពិនិត្យលើការដោះលែងអ្នកដែលជាប់ឃុំ ឲ្យផុតទោស ឬជិតរួចទោស ជាពិសេសលើចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតាមម្តាយនៅពន្ធនាគារជាដើម ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។

បើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឆ្លើយតបនឹងសំណើររបស់NGO ក្រសួងយុត្តិធម៏បានពន្លឿននីតិវិធីដោះស្រាយសំណុំរឿងក្រសួងយុត្តិធម៌បានធ្វើកន្លងមកហើយ តាមរយៈយន្តការយុទ្ធនាការដោះស្រាយសំណុំរឿងហើយក៏ទទួលបានលទ្ធផលវិជ្ជមាន ទី២ការស្នើឲ្យមានការដោះលែងអ្នកទោស ដោយគ្មានលក្ខខណ្ឌនិងនីតិវិធីដែលអង្គការសង្គមស៊ីវិលស្នើសុំគឺយើងមិនអាចធ្វើតាមទេ យន្តការយើងដោះលែងអ្នកទោស ក៏ប៉ុន្តែផ្អែកទៅលើនីតិវិធីច្បាប់ដែលមានជាធរមាន។

ទាក់ទងនឹងករណីនេះលោក នុត សវនា អគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយពីមានការឆ្លងអាជ្ញាធរមានសមត្ថកិច្ចសម្រេចផ្អាកការចូលសួរសុខទុក្ខអ្នកទោសជាបណ្តោះអាសន្ន ហើយចំពោះអ្នកជាប់ឃុំថ្មីត្រូវធ្វើចត្តាឡីស័កចំនួន២០ថ្ងៃជាមុនសិន មុននឹងចូលឃុំខ្លួនក្នុងពន្ធនាគារ។

តែយ៉ាងណាក៏ដោយ នាយកដ្ឋានពន្ធនាគារពុំទាន់មានវិធានការណ៍ថ្មីៗសម្រាប់កាត់បន្ថយភាពចង្អៀតណែននៅឡើយទេ គឺគ្រាន់តែមានការសម្អាតទីតាំងជាប្រចាំដោយប្រើសារធាតុក្លរ និងម្សៅសាប៊ូ ដើម្បីសម្លាប់មេរោគតាមអាគារ និងនៅតាមសម្លៀកបំពាក់។ មួយវិញទៀត គឺការថែរក្សាអនាម័យរបស់អ្នកជាប់ឃុំ ដោយបន្តឹងលើការនាំចូលសម្ភារៈប្រើប្រាស់នានា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង