Yearendyearend1140x150

ព្រះសង្ឃ និងគ្រហស្ថប្រមាណ២៧០អង្គ/នាក់ក្នុង«វត្តសារាវ័ន្តតេជោ»ត្រូវបានយកសំណាកធ្វើតេស្តរកកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ព្រះសង្ឃ និងឧបាសក ប្រមាណ ២៧០អង្គ/នាក់នៅក្នុង«វត្តសារាវ័ន្តតេជោ»ត្រូវបានក្រុមគ្រូពេទ្យ យកសំណាកទៅត្រួតពិនិត្យតេស្តកូវីដ-១៩ ដោយបច្ចុប្បន្នកំពុងរង់ចាំលទ្ធផលតេស្តសំណាកនោះ ដោយរង់ចាំប្រមាណ ៧២ម៉ោងក្រោយធ្វើតេស្តសំណាក។ 

បើតាម អាន ទិត្យវណ្ណរ៉ា អនុរងរដ្ឋបាលខណ្ឌដូនពេញ ប្រាប់ថ្លែងស៊ីស៊ីថាមស៍ថា កាលពីម្សិលមិញមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដោយគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃចំនួន ០៥អង្គ និងគ្រហស្ថចំនួន ០៦នាក់។ 

ជាមួយករណីឆ្លងនៅក្នុង«វត្តសារាវ័ន្តតេជោ»ខាងលើនេះ អាជ្ញាធរ ក៏បានធ្វើការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ដើម្បីឱ្យមកយកសំណាកតេស្តក្នុងត្រួតពិនិត្យរកជំងឺកូវីដ-១៩ ប្រមាណចំនួន ២៧០អង្គ/នាក់ ហើយតម្រូវឱ្យបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងតាមដានសុខភាពរបស់ខ្លួន ដោយមានការយកចិត្តទុកដាក់ពីអភិបាលរាជធានី និងអាជ្ញាធរក្នុងមូលដ្ឋាន ដូចជាមានការត្រៀមថ្នាំសង្កូវ ដើម្បីព្យាបាលនូវអាការៈមួយចំនួនផងដែរ។ 

ដោយឡែក បច្ចុប្បន្ននេះ អ្នកជំងឺទាំង ១១នាក់ដែលរកឃើញវិជ្ជមានកូវីដ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) កាលពីម្សិលមិញ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង