Cct850x100 1
1800px x h300px kh

ល្ងាចនេះ៖ពលរដ្ឋជាង៧០នាក់នៅទួលសង្កែទី១រកឃើញវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណជាង ៧០នាក់ នៅក្នុងសង្កាត់ទួលសង្កែទី១ នៅថ្ងៃទី ២៣ ឧសភានេះ ត្រូវបានអាជ្ញាធរធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩។នេះបើយោងតាមនគរបាលប៉ុស្តិ៍សង្កាត់ទួលសង្កែថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅល្ងាចនេះ។

បើតាមមន្ត្រីប៉ុស្តិ៍បានថ្លែងថា នៅថ្ងៃនេះអាជ្ញាធរសង្កាត់ទួលសង្កែទី១ សហការជាមួយក្រសួងសុខាភិបាលបានបើកការធ្វើតេស្តប្រជាពលរដ្ឋនៅក្នុងតំបន់ប្រមាណជាង៨១នាក់ ហើយគិតមកដល់ម៉ោងជាង៥ល្ងាចនេះ លទ្ធផលបណ្តោះអាសន្ន គឺរកឃើញប្រជាពលរដ្ឋ៧៧នាក់វិជ្ជមានជំងឺកូវីដ-១៩។បច្ចុប្បន្នអាជ្ញាធរកំពុងចាត់វិធានការការពារដើម្បីទប់ស្កាត់ការរីករាលដាល៕


Khcct banner

អត្ថបទទាក់ទង