Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៥៦០នាក់,ជាសះស្បើយ៥៣៧នាក់និងស្លាប់៩នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ២២ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៥៦០នាក់ (ករណីឆ្លងនាំចូលពីបរទេស ១៥នាក់ និង ៥៤៥នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៥៣៧នាក់ ហើយករណីស្លាប់ ០៩នាក់។ 

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៥,២០៥នាក់ ជាសះស្បើយសរុបចំនួន ១៧,៧០១នាក់ ហើយករណីស្លាប់សរុប ១៧៦នាក់៕


Khcct banner

អត្ថបទទាក់ទង