Yearendyearend1140x150

តបនឹងប្រសាសន៍សម្តេចហ៊ុន សែន៖ក្រសួងការបរទេសចិនប្តេជ្ញាបន្តជួយកម្ពុជាបន្ថែមទៀត

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកចៅ លីជាន(zhao li jian)

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២០ ឧសភានេះ បានថ្លែងបកស្រាយពីទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជា និងមហាអំណាចចិន។ក្នុងការបកស្រាយនោះសម្តេច ហ៊ុន សែន បានថ្លែងពីជំនួនរបស់ប្រទេសចិនដែលជួយកម្ពុជា និងបានចោទជាសំណួរថា បើគ្មានការជួយជំនួយពីប្រទេសចិន តើកម្ពុជាត្រូវទៅពឹងអ្នកណា?ឆ្លើយតបនឹងប្រសាសន៍អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា៖ប្រទេសចិននឹងបន្តជួយដល់ប្រទេសកម្ពុជាថែមទៀត។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២០ ឧសភា អ្នកសារព័ត៌មានម្នាក់បានចោទជាសំណួរសួរទៅកាន់អ្នកនាំពាក្យក្រសួងការបរទេសចិនលោកចៅ លីជាន(zhao li jian)ថាសម្តេចតេជោហ៊ុន សែន ក្នុងសន្និសីទអន្តរជាតិស្តីពី“ អនាគតរបស់អាស៊ី”នាថ្ងៃទី ២០ឧសភា បានឆ្លើយតបទៅនឹងបញ្ហាដែលប្រទេសកម្ពុជាត្រូវបានគេចោទប្រកាន់ពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិនថា៖“បើសិនជាខ្ញុំមិនពឹងប្រទេសចិន តើអោយខ្ញុំទៅពឹងនរណា? តើភាគីចិនមានយោបល់ដូចម្តេចដែរឬទេ?

ដោយមិនឯអង្គ លោកចៅ លីជាន(zhao li jian)បានឆ្លើយតបថា៖ ប្រទេសចិនសូមកោតសរសើរយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់សម្តេចតេជោហ៊ុន សែន ។ សម្តេចតេជោហ៊ុន សែន គឺជាអ្នកនយោបាយជើងចាស់(ជាន់ខ្ពស់)នៅក្នុងតំបន់ ហើយសម្តេចតេជោក៏ជាមិត្តល្អ និងជាមិត្តចាស់ដែលត្រូវបានគោរពដោយប្រជាជនចិន។

លោកចៅ លីជាន(zhao li jian)បាននីយាយថា “សម្តេចតេជោហ៊ុន សែន មានការយល់ដឹងដ៏ស៊ីជម្រៅនិងវាងវៃបំផុតចំពោះផ្នែកនយោបាយ និងមានទស្សនវិស័យខាងយុទ្ធសាស្ត្រវែងឆ្ងាយ ហើយជាទម្លាប់របស់សម្តេចតេជោនៅចំពោះមុខបញ្ហាធំៗតែងតែប្រកាន់ជំហរសុទិដ្ធិនិយម យុត្តិធម៌ជានិច្ច ដោយមិនត្រឹមតែបានចូលរួមវិភាគទានយ៉ាងលេចធ្លោដើម្បីការអភិវឌ្ឍន៍ប្រទេស និងការពារកិត្តិយសរបស់ជាតិសាសន៍នៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីការពារទំនាក់ទំនងអន្តរជាតិមានលក្ខណៈលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិផងដែរ។”

បើតាមលោកចៅ លីជាន(zhao li jian) ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងចិន- កម្ពុជា ហើយប្រទេសទាំងពីរប្តេជ្ញាលើកកម្ពស់មិត្តភាពជាប្រពៃណីនិងសកម្មក្នុងការកសាងសហគមន៍វាសនាតែមួយចិន-កម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិនបានផ្តល់ជំនួយជាបន្តបន្ទាប់ ហើយនឹងបន្តផ្តល់ជំនួយទៅតាមលទ្ធភាពរបស់ខ្លួនជាបន្តទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសកម្ពុជា ដើម្បីអោយប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាក់ស្តែង និងពិតប្រាកដពីកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិននិងកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង