Yearendyearend1140x150

ចិននឹងរៀបចំពិធី​ទទួល«ផ្លែស្វាយស្រស់កម្ពុជា»នៅក្រុងប៉េកាំង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្លែស្វាយកម្ពុជានាំចេញទៅទីផ្សារប្រទេសចិនកន្លងទៅ។

ភ្នំពេញ៖ ប្រទេសចិននឹងមានការសម្ពោធជាផ្លូវការទទួលផ្លែស្វាយស្រស់របស់កម្ពុជា នៅទីក្រុងប៉េកាំង នៅថ្ងៃទី ២៥ ខែឧសភា ខាងមុននេះ។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជា។

ឯកឧត្តម វេង សាខុន បានថ្លែងថា ការនាំស្វាយស្រស់របស់កម្ពុជាចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ ពីសំណាក់មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពាណិជ្ជករចិន ជាច្រើន នៅខេត្តហ្គ័ងស៊ី នៅ កំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី ( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។

ឯកឧត្តមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសហការជាមួយស្ថានអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដោយត្រូវប្រើប្រាស់រយៈពេលនៃការដឹកជញ្ជូនចំនួន ១៣ថ្ងៃ ទើបទៅដល់គោលដៅ។

ប្រភពបន្ថែមទៀតថា ក្រសួងក៏បានទទួលដំណឹងថា នឹងមានការសម្ពោធជាផ្លូវការទទួលផ្លែស្វាយស្រស់របស់កម្ពុជា នៅទីក្រុងប៉េកាំង នៅថ្ងៃទី ២៥ ខែឧសភា ខាងមុននេះ ក្រោមអធិបតីភាព ពីមន្រ្តីតំណាងក្រសួង កសិកម្ម និងកិច្ចការជនបទ និង ក្រសួងពាណិជ្ជកម្មចិន រួមនឹង អគ្គរដ្ឋបាលគយចិន ជាមួយនិង តំណាងស្ថានអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងប៉េកាំង ផងដែរ។ ក្នុងនោះមានផ្លែស្វាយស្រស់ចំនួន ២ ទូរកុងធែន័រដែលជារបស់ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក និងក្រុមហ៊ុន Long Wo Agricalture (Cambodia) Co.,Ltd ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង