Yearendyearend1140x150

អ៊ីស្រាអែលនិងប៉ាឡេស្ទីនយល់ព្រមចាប់ផ្តើមបទឈប់បាញ់នៅថ្ងៃសុក្រនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អន្តរជាតិ៖ ទាំងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាសរបស់ប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបបានទទួលយកកិច្ចព្រមព្រៀងអេហ្ស៊ីបដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅម៉ោង ០២ ៖ ០០ ថ្ងៃសុក្រ (ត្រូវនឹងម៉ោង ២៣ ល្ងាចថ្ងៃព្រហស្បតិ៍) ដើម្បីបញ្ចប់ការបង្ហូរឈាមរយៈពេល ១១ ថ្ងៃ។

ការិយាល័យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសថា គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអែលបានយល់ព្រមនៅយប់ថ្ងៃព្រហស្បតិ៍ពីបទឈប់បាញ់គ្នាជាមួយហាម៉ាសនៅហ្គាហ្សាស្ទ្រីប។ សេចក្តីសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានការពិភាក្សារយៈពេលជាង ២ ម៉ោង និងត្រូវបានយល់ព្រមជាឯកច្ឆន្ទដោយរដ្ឋមន្រ្តី។

អ្នកសំរបសំរួលអេហ្ស៊ីបបានជូនដំណឹងដល់ហាម៉ាសថា “ អ៊ីស្រាអែលបានយល់ព្រមឲ្យមានបទឈប់បាញ់គ្នា ដូច្នេះយើងក៏យល់ព្រមអោយមានបទឈប់បាញ់គ្នាដែរ” ។

លោក Taher al-Nouno ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយនៃទីក្រុង Haniyeh នៅតំបន់ហ្គាហ្សាបាននិយាយថាការតស៊ូប្រដាប់អាវុធប៉ាឡេស្ទីននឹងប្តេជ្ញាចំពោះកិច្ចព្រមព្រៀងដរាបណាភាគីអ៊ីស្រាអែលនៅបន្ត។

អ៊ីស្រាអែលបានបើកការវាយឆ្មក់យ៉ាងខ្លាំងទៅលើដែនដីប៉ាឡេស្ទីនដោយការវាយប្រហារតាមអាកាសការបាញ់កាំភ្លើងធំនិងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចាប់តាំងពីថ្ងៃទី ១០ ខែឧសភាដើម្បីឆ្លើយតបទៅនឹងគ្រាប់រ៉ុក្កែតដែលត្រូវបានបាញ់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងដើម្បីសងសឹកចំពោះការរំលោភរបស់អ៊ីស្រាអែលទៅលើទីតាំងសក្ការៈបូជាអ៊ីស្លាមAl-Aqsa Mosque ក្នុងទីក្រុង Jerusalem។

នេះគឺជាការប្រយុទ្ធគ្នាខ្លាំងបំផុតរវាងអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនចាប់តាំងពីឆ្នាំ ២០១៤ ដែលរហូតមកដល់ពេលនេះបានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ២៣២ នាក់ក្នុងនោះមានកុមារ ៦៥ នាក់និងស្ត្រី ៣៩ នាក់និងអ៊ីស្រាអែល ១២ នាក់។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អេហ្ស៊ីប MENA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអេហ្ស៊ីបដែលបានដឹកនាំការសម្របសម្រួលអន្តរជាតិ ដើម្បីបញ្ចប់ការបង្ហូរឈាមអ៊ីស្រាអែល - ប៉ាឡេស្ទីននឹងបញ្ជូនគណៈប្រតិភូសន្តិសុខចំនួនពីរនាក់ទៅកាន់ប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីនដើម្បីធានាឱ្យមានការអនុវត្តបទឈប់បាញ់នេះ។

សេចក្តីរាយការណ៍បាននិយាយថាទីក្រុងCairo នឹងបញ្ជូនគណៈប្រតិភូសន្តិសុខចំនួនពីរទៅកាន់ទីក្រុង Tel Aviv និងទឹកដីប៉ាឡេស្ទីនដើម្បីតាមដាននីតិវិធីនៃការអនុវត្តន៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង