Yearendyearend1140x150

សម្ដេចហ៊ុន សែន ផ្ញើសារអបអរយានអាវកាសចិន«ស៊ូរ៉ុង» ចុះចតដោយជោគជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្ដេចហ៊ុន សែន និងលោក ស៊ី ជិនពីង រូបភាព៖ ( ឯកសារ) 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនូវអំណរសាទរដល់ប្រទេសចិន និងប្រជាជនចិន ដែលយានអាវកាស«ស៊ូរ៉ុង» បានចុះចតដោយជោគជ័យលើភពអង្គារ ក្នុងបេសកកម្ម «ធានវិន-១ - »កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដែលយានអាវកាស “ស៊ូរ៉ុង” បានចុះចតដោយជោគជ័យលើភពព្រះ អង្គារ ក្នុងបេសកកម្ម «ធានវិន-១ -» កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១។

សម្ដេចមានប្រសាសន៍ថា៖«ជោគជ័យនេះ គឺជាសមិទ្ធផលដ៏ធំធេងមួយទៀត ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ក្នុងកម្មវិធីអាវកាស និងការរុករកក្នុងលំហអាកាសរបស់ចិន»។

សម្ដេចបន្តថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះនឹងចូលរួមចំណែកដ៏ធំធេងដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ នៃ បេសកកម្មក្នុងលំហអាកាសរបស់ចិន ដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្ររបស់ មនុស្សជាតិទាំងមូលផងដែរ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង