Cctime ezgif.com resize
Img 0571

«ព្រៃអភិរក្ស»ចំនួន១០០ហិកតា ត្រូវគេសង្ស័យថាមានអ្នកលួចដុត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ព្រៃលិចទឹកក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង នៅថ្ងៃទី ១៨ ឧសភា បានភ្លើងឆាបឆេះអស់ប្រមាណ១០០ហិកតា។ ការឆេះនេះ អាជ្ញាធរបានដាក់កាសង្ស័យថា មានគេលួចដុត។

លោក គង់ មង្គល ប្រធានសហគមន៍ សមាគមទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មានអគ្គិភ័យមួយបានកើតឡើងនៅក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង និងបានរាលដាលខ្លាំងឡើងៗ មិនអាចគ្រប់គ្រងបាន បើទោះបីជាមានការជួយអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធក្តី និងយើងបានកាយមុខភ្លើងពី២០ទៅ៣០ម៉ែត្រដែរ តែមិនអាចទប់ជាប់ ព្រោះតែអណ្តាតភ្លើងវាឆាបរាលដល់ទៅជាង១០០ម៉ែត្រឯណោះ ប៉ុន្តែភ្លើងបានរលត់អស់ប្រមាណជា៩០ភាគរយហើយ ដោយសារភ្លៀងកាលពីយប់មិញ ។

លោក គង់ មង្គល បានឲ្យដឹងទៀតថា គិតមកទល់ព្រឹកថ្ងៃទី១៨ ខែឧសភានេះ ភ្លើងបានឆេះព្រៃលិចទឹកអស់ប្រមាណជា១០០ហិកតា ហើយការឆេះព្រៃលិចទឹកនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាបានបង្កឡើងដោយមនុស្ស ដែលពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញាបានអស់ហើយ ។

គួររំលឹកថា បឹងពារាំង ជាបឹងអភិរក្សត្រីមេពូជដ៏សំខាន់មួយនៅជាប់មាត់បឹងទន្លេសាប មានទីតាំងស្ថិតនៅក្នុងសង្កាត់ចំនួនបី គឺសង្កាត់ចុងឃ្នៀស សង្កាត់សៀមរាប និងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ហើយបឹងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ សមាគមទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សៀមរាប ព្រៃ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង