Yearendyearend1140x150

«អ៊ីនធើណេត»ផ្តល់អត្ថប្រយោជន៍ច្រើន តែទាមទារការប្រើប្រាស់ឱ្យបានត្រឹមត្រូវ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
វគ្គបណ្តោះបណ្តាស្តីពី «ព័ត៌មានក្លែងក្លាយ» រៀបចំឡើងដោយវិទ្យុស្ត្រី។

ភ្នំពេញ៖ បច្ចុប្បន្នពិភពលោកកំពុងដើរដល់បដិវត្តន៍ឧស្សាហកម្មទី៤។បដិវត្តន៍ឧហកម្មទី៤ មានភាពជឿនលឿន និងទំនើបនៃបច្ចេកវិទ្យាថ្មីៗ។ បដិវត្តន៍ឧស្សាហកម្មទី៤ បានជួយដល់សេដ្ឋកិច្ច និងសង្គម ជាពិសេសការបង្កើតអាជីវកម្មថ្មីតាមប្រព័ន្ធបច្ចេកវិទ្យា។ ដូច្នេះហើយបានជាមានប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាជាច្រើនបានប្តូរទិសដៅរបស់ខ្លួនផ្តោតលើប្រព័ន្ធ internet។

«គិតត្រឹមខែមិថុនា ឆ្នាំ២០១៩នេះ នៅប្រទេសកម្ពុជា អ្នកប្រើប្រាស់ទូរស័ព្ទដៃ (ទូរស័ព្ទចល័ត) ចំនួន២០,៨៥៧,៥៧៤ស៊ីមកាត និងអ្នកប្រើប្រាស់ Internet ទាំងចល័ត និងអចល័តចំនួន ១៥,៨៤៨,៨៦៧នាក់។ដោយឡែកសម្រាប់ចំនួនអ្នកប្រើប្រាស់ Facebook គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៩ អ្នកប្រើប្រាស់ Facebook នៅកម្ពុជាមានចំនួន៧លាននាក់»។នេះបើយោងតាមរបាយការណ៍និយ័តករទូរគមនាគមន៍កម្ពុជា។

ក្នុងពេលដែលអ៊ីនធើណេតកំពុងមានការរីកចម្រើនខ្លាំង តែការប្រើប្រាស់របស់មនុស្សមួយចំនួនមិនទាន់បានត្រឹមត្រូវដោយមានបុគ្គលខ្លះមិនបានប្រើប្រាស់អ៊ីនធើណេតក្នុងផ្លូវខុសបង្ករជាបញ្ហាគ្រោះថ្នាក់ចំពោះខ្លួនឯង នឹងសង្គមទៅវិញ។

នៅថ្ងៃទី៥ ខែកុម្ភៈ មានវគ្គបណ្តោះបណ្តាមួយស្តីពី«ព័ត៌មានក្លែងក្លាយ»រៀបចំឡើងដោយវិទ្យុស្ត្រី។ក្នុងនោះកញ្ញា នាក់ គុជរស្មីមរកត និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ជាអ្នកប្រើប្រាស់បញ្តាញសង្គមផងដែរនោះបានលើកឡើងថាៈ រាល់ថ្ងៃអ៊ីនធើណេតពិតជាមានមុខងារសំខាន់សម្រាប់តម្រូវការប្រចាំថ្ងៃ សូម្បីតែកញ្ញាផ្ទាល់មានពេលខ្លះស្ទើតែអត់វាមិនបាន។កញ្ញាបន្ត ថ្វីត្បិតថាខ្វះអ៊ីនធើណេតមិនបាន ប៉ុន្តែយើងក៏ត្រូវបែងចែកវាអោយបានល្អ ចំពោះអត្ថប្រយោជន៍ និង គុណវិប្បត្តិរបស់វា។

កញ្ញា មរកត បានបន្តទៀតថា អ៊ីនធើណេត មានអត្ថប្រយោជន៍ជាច្រើនសម្រាប់បម្រើការអោយសង្គម ក្នុងនោះមានដូចជា៖ទទួលបានព័ត៌មានជុំវិញពិភពលោក តាមរយៈ ហ្វេសប៊ុក យូធូប ហ្គូហ្គល ការលក់ទំនិញអនឡាញការទាក់ទងគ្នាតាមរយៈ សារអេឡិចត្រូនិច ការធ្វើពាណិជ្ជកម្ម ផ្សព្វផ្សាយចំណេះដឹង ផ្តល់ព័ត៌មាន នឹងកម្មវិធីកំសាន្តដែលអាចទាញជាផលប្រយោជន៍ ដ៏ច្រើនសម្រាប់ខ្លួនឯង នឹងសង្គម។

ផ្ទុយទៅវិញ មនុស្សខ្លះមិនបានប្រើជាប្រយោជន៍សម្រាប់សង្គមទេ បែរជាយកមកបំពុលសង្គមទៅវិញ ដូចជាៈ ការប្រព្រឹត្តិល្បែងអនឡាញ ការផ្សព្វផ្សាយព័ត៌ក្លែងក្លាយ នឹងកម្មវិធីបំពុលសង្គមផ្សេងៗ ដែលនាំអោយមានភាពវឹកវរក្នុងសង្គមជាដើម។ នេះបើតាមការលើកឡើងរបស់ កញ្ញា នាគ មរកត។

ម្លោះហើយបានជានៅក្នុងវគ្គបណ្តោះបណ្តាមួយស្តីពី «ព័ត៌មានក្លែងក្លាយ» អ្នកចូលរួមទាំងអស់សុទ្ធតែអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធ «អ៊ីនធើណេត» ប្រើប្រាស់ និងបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ ដើម្បីទាញយកផលពីបច្ចេកវិទ្យាមួយនេះជៀសវាងប្រឌិតព័ត៌មានក្លែងក្លាយបំពុលសង្គម និង នាំឱ្យអន្តរាយដល់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង