Cct850x100 1
1800px x h300px kh

អាជ្ញាធរខេត្តកំពង់ចាមប្រកាសពីអត្តសញ្ញាណអ្នកជំងឺទាំង«៣៥នាក់»ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣៥នាក់បន្ថែមទៀត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះអ្នកនៅស្រុកបាធាយ២២នាក់, ស្រុកជើងព្រៃ១០នាក់ (ពលករមកពីថៃ០៥នាក់ ) និងស្រុកកំពង់សៀម ០៣នាក់។

យោងតាមរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២១ បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើអ្នកសង្ស័យចំនួន៣១៩នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ ចំនួន៣៥នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង៣៥នាក់ មកសម្រាកព្យាបាលនៅ«មន្ទីរពេទ្យមេគង្គកំពង់ចាម» និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះព៌ាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

ទន្ទឹមនឹងនេះ រដ្ឋបាលបានខេត្តបានក្រើនរំលឹកថា បើអ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដោយបន្តត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺកូវីដនេះ៕


Khcct banner

អត្ថបទទាក់ទង