Yearendyearend1140x150

«កសិករពិការដៃ»នៅចិនចងក្រងគ្នាលក់ផលិតផលតាមអនឡាញដើម្បីជីវភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ កសិករពិការដៃនៃខេត្ត JiLinប្រទេសចិនដឹកនាំអ្នកភូមិផ្សេងទៀត ក្នុងការលក់ផលិតផលកសិកម្មតាមអនឡាញដើម្បីឱ្យមានជីវភាពធូរធារបង្គួរ។

លោក Yang Wenjun ដែលមានអាយុ ៤៩ ឆ្នាំ ជាកសិករម្នាក់នៅភូមិQingyangស្រុកHuinanខេត្តJiLinបានបាត់បង់ដៃទាំងពីររបស់គាត់ក្នុងគ្រោះថ្នាក់មួយលើកកាលពីប៉ុន្មានឆ្នាំមុន។ទន្ទឹមនឹងការអភិវឌ្ឍនៃធុរកិច្ចអេឡិចត្រូនិក លោក Yang Wenjun បានចាប់ផ្តើមរៀនសូត្រពីការលក់ផលិតផលកសិកម្មតាមអនឡាញ។

លោកបានប្រើប្រាស់ទូរស័ព្ទដៃដោយជើង ដើម្បីលក់បន្លែព្រៃ ពងមាន់ ទឹកឃ្មុំ ត្រចៀកកណ្តុរ មើមយិនសិននិងផលិតផលកសិកម្មពិសេសផ្សេងទៀតនៃតំបន់ភាគឦសានប្រទេសចិនតាមអនឡាញ ។ លោកបានត្រួសត្រាយរបៀបថ្មីសម្រាប់ធ្វើការផ្សព្វផ្សាយតាមអនឡាញជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ ក្រុមការងារលក់ផលិតផលតាមអនឡាញរបស់លោក Yang Wenjun បានអញ្ជើញជនពិការជាង ១០០ នាក់ចូលរួម ក្នុងគោលបំណងដែលដឹកនាំអ្នកភូមិគ្រប់ៗគ្នាឱ្យមានជីវភាពធូរធារបង្គួរ។ អត្ថបទ៖ Cri ccfr


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង