Yearendyearend1140x150

【វីដេអូ】សមយុទ្ធនាគមាស ចិនបង្រៀនទាហានកម្ពុជាប្រើអាវុធធុនស្រាលនិងធុនធ្ងន់ច្រើនប្រភេទ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

កំពត៖ ចិននិងកម្ពុជា បានធ្វើសមយុទ្ធបាញ់គ្រាប់កាំភ្លើងពិតដែលពាក់ព័ន្ធនឹងអាវុធធុនស្រាលនិងធុនធ្ងន់ជាច្រើនប្រភេទនៅភាគខាងត្បួងនៃខេត្តកំពត កាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃសមយុទ្ធយោធា ដែលកំពុងបន្ត“សមយុទ្ធនាគមាស២០២០” ។ 

សមយុទ្ធនេះបានចាប់ផ្តើមដោយការហ្វឹកហាត់អាវុធយុទ្ធភ័ណ្ឌតូចមួយ ដែលមានដូចជា កាំភ្លើងខ្លីកាំភ្លើងស្វ័យប្រវត្តិ កាំភ្លើងបាញ់ គ្រាប់បែកដៃ និងកាំភ្លើងវែង ពិសេសទាហានចិនមួយចំនួន បានបង្ហាញក៏ដូចជាបានបង្រៀនជាលើកដំបូងដល់ទាហានកម្ពុជាពីរបៀបប្រើអាវុធទាំងនោះ។

លោក អ៊ី ឡុងហួយ (Yu Longhui) មេបញ្ជាការក្រុមគាំទ្រផ្នែកពន្លត់អគ្គីភ័យ បានមានប្រសាសន៍ថា «មុនពេលសមយុទ្ធនេះ យើងបានជួយភាគីកម្ពុជា ឲ្យស្គាល់អាវុធតាមរយៈការបង្រៀនបង្ហាញនិងការបណ្តុះបណ្តាលនីមួយៗ ដោយសង្ឃឹមថាពួកគេអាចប្រើវាបានក្នុងរយៈពេលដ៏ខ្លីបំផុត»។

លោក វ៉ាង ស៊ាវមីង (Wang Xiaoming) ប្រធានភាគីចិនដែលចូលរួមក្នុងសមយុទ្ធនេះ មានប្រសាសន៍ថា ចិននិងកម្ពុជា បាននាំយកអាវុធធុនស្រាលនិងធុនធ្ងន់ប្រមាណ ៣០ ប្រភេទទៅក្នុងសមយុទ្ធបាញ់គ្រាប់ពិតនេះ។ ក្នុងចំណោមនោះ យើងបានបង្ហាញយានយន្ត និង យានយន្តការពារជាលើកដំបូងនៅលើទីលានហ្វឹកហាត់សម្រាប់សមយុទ្ធរួមគ្នារវាងចិននិងកម្ពុជា។

សូមបញ្ជាក់ថា សមយុទ្ធរួមគ្នានេះ គឺជាលើកទី៤ ហើយ ដែលទាហានប្រមាណ ៨០០ នាក់មកពីភាគីទាំងពីរបានចូលរួមសមយុទ្ធនេះរហូតដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ហើយត្រូវបានគេរំពឹងថា នឹងពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរនិងបង្កើនសមត្ថភាពក្នុងការរួមគ្នាដោះស្រាយការគំរាមកំហែងសន្តិសុខអន្តរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង