Yearendyearend1140x150

ឧកញ៉ាហេង សៀចេញមុខសុំទោសដែល«លួចមានស្នេហា»តារាម៉ូដែលឈ្មោះមាន ពេជ្ររីតា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ឧកញ៉ា ហេង សៀ ដែល​មានជាប់ពាក់ព័ន្ធប្ដឹងផ្ដល់គ្នា ជាមួយកញ្ញា មាន ពេជ្ររីតា តារាម៉ូឌែល និងជាពិធីការនីទូរទស្សន៍ My TV នៅថ្ងៃទីនេះ បានបែកធ្លាយលិខិតសុំទោសចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងភរិយា ក្រុមគ្រួសារ ដែលរូបខ្ញុំបាទលួចមានស្នេហាតារាម៉ូដែលឈ្មោះ មាន ពេជ្ររីតា។

យោងតាមលិខិតសុំអភ័យទោស ឧកញ៉ា ហេង​ សៀ បានសរសេរថា «ខ្ញុំបាទឧកញ៉ា ហេង សៀ សូមអភ័យទោស ចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងភរិយា ក្រុមគ្រួសារ ដែលរូបខ្ញុំបាទលួចមានស្នេហា ជាមួយអ្នកទី៣ គឺកញ្ញា មាន ពេជ្ររីតា កន្លងមក ខ្ញុំបាទមានការសោកស្ដាយជាទីបំផុត»។

ក្នុងលិខិតដដែលឧកញ៉ា ហេង សៀ បានបញ្ជាក់ថា «ហើយថ្ងៃកើតហេតុនេះ បណ្ដាលមកពីកញ្ញា មាន ពេជ្ររីតា បានទំនាក់ទំនងឲ្យខ្ញុំមកជួប បន្ទាប់គាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហា ច្រើនលើសលប់ពេក ដែលបណ្ដាល​ឲ្យ​​ខ្ញុំបាទមិនអាចបំពេញបំណង នាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិទមកចាក់​ខ្ញុំបាទភ្លាមៗ​ទេ»។

ជាការកត់សម្គាល់ ការបែកធ្លាយលិខិតសុំទោសនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងបានចេញដីកាសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នហើយ បន្ទាប់ពីតុលាការបានសាកសួរបន្ថែមលើជនជាប់ចោទ២ថ្ងៃ និងមានការសម្របសម្រួលធានាសុំនៅក្រៅឃុំពីសំណាក់មេធាវី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: តារា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង