Yearendyearend1140x150

គណបក្សប្រជាជន៖បក្សត្រៀមខ្លួនរួចរាល់ដើម្បីទប់ស្កាត់ឧបាយអាក្រក់ពីខាងក្រៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/


សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ នៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ របស់គណបក្សប្រជាជនកម្ពុជា។

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១ ខែកុម្ភះនេះ បានបើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ នៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា  សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល និងសមាជិកបង្គោលសំខាន់ៗមួយចំនួនទៀត។

ក្នុងសន្និបាទនេះ គណគណបក្សប្រជាជន បានលើសយករបៀបវារៈជាច្រើនមកពិនិត្យក្នុងនោះដូចជា ការបូកសរុបលទ្ធផល​ការងាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ២០១៩ និង លើកទិសដៅបន្តក្នុងឆ្នាំ២០២០។ការពិភាក្សាអំពីយុទ្ធសាស្រ្ត ដើម្បីយកជ័យជំនះ ក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣ ខាងមុខ។

នាពិធីបើសន្និបាទបក្សប្រចាំឆ្នាំ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានថ្លែងអរគុណដល់សមាជិកបក្សទាំងអស់ដែលដែលកន្លងមកបានចូលរួមបម្រើប្រជាពលរដ្ឋយ៉ាងល្អ និងបានជួយឱ្យកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនមានជាអាទិ៍ ការពារ​ឌឿន​ឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្លាប់សង្គម និង អំណារដ្ឋ។កំណើនសេដ្ឋកិច្ចល្អធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ទាក់ទងនឹងបញ្ហាពិភពលោកវិញ សម្តេចបានកត់សម្គាល់ឃើញថា មានចលនាប្រែប្រួលផ្លាស់ប្តូរចាប់រហ័ស និង ស្មុកស្មាញ។តែយ៉ាងណាសម្តេច បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយបញ្ហាប្រឈម និង ឧបាយអាក្រក់ផ្សេងពីខាងក្រៅ ក្នុងគោលបំណងចង់បំផ្លាញ់ដល់សង្គមកម្ពុជា។ហើយសម្តេចមានជំនឿយ៉ាងមុតមាំថា ដំណើរជាតិកម្ពុជានឹងបន្តបោះជំហានកាន់តែស្វាហាប់នៅក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

សូមបញ្ជាក់ថា បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជាកាន់អំណាចដឹកនាំប្រទេសកម្ពុជាអស់រយៈពេល ៦អាណត្តិមកហើយ។គិតរហូតមកដល់ពេលនេះ គណបក្សដ៏ចាស់វស្សានេះមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង