Yearendyearend1140x150

ថៃចាប់បានជនចំណាកស្រុកខុសច្បាប់ជិត ៣.០០០ នាក់ចាប់តាំងពីខែមីនា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ នេះបើយោងតាម The Nation Thailand 

ថៃ៖ ប៉ូលីសការិយាល័យអន្តោប្រវេសន៍បានចាប់ជនចំណាកស្រុកចំនួន ២.៩៧៨ នាក់មកពីប្រទេសជិតខាង ដែលបានចូលប្រទេសថៃដោយខុសច្បាប់ចាប់ពីខែមីនាដល់ខែឧសភាឆ្នាំនេះ។នេះបើយោងតាម The Nation Thailand ។

កាលពីខែមីនាមានមនុស្ស ១.៣១៤ នាក់ត្រូវបានចាប់ខ្លួន។ ខណៈនៅក្នុងខែមេសាបានចាប់ខ្លួនចំនួន ១.៣៦៩ នាក់ ហើយក្នុងខែឧសភានេះមានមនុស្ស ២៩៥ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនផងដែរ។

ជនចំណាកស្រុកខុសច្បាប់ទាំងនេះមកពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសកម្ពុជា។ ដែលបានដឹកនាំដោយក្រុមក្មេងទំនើង ដែលមានជំនាញក្នុងការជួញដូរមនុស្សឆ្លងកាត់ព្រំដែន។

លោក Achayon បាននិយាយថា ប៉ូលីសអន្តោប្រវេសន៍នឹងស៊ើបអង្កេតក្រុមក្មេងទំនើងទាំងនេះ ដើម្បីតាមដានក្រុមជួញដូរមនុស្ស ដែលអាចកើតមាននៅពីក្រោយពួកគេ។

លោកបានបន្ថែមថា មនុស្សទាំងអស់ចំនួន ២,៩៧៨ នាក់ ត្រូវបានចោទប្រកាន់ពីបទចូលដោយខុសច្បាប់ ហើយនឹងត្រូវបញ្ជូនទៅប្រទេសរៀងៗខ្លួនវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង