Yearendyearend1140x150

លោក ច្រឹក សុនីម៖ក្នុងវិបត្តិកូវីដ«ការទិញ-លក់»អចលនទ្រព្យធ្លាក់ តែតម្លៃមិនធ្លាក់ចុះទេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (រូបភាព៖ kumnit.com)

ភ្នំពេញ៖ ការឆ្លងកូវីដ-១៩ក្នុងសហគមន៍២០កុម្ភៈនៅតែបន្តឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗ។ការឆ្លងនេះបាននាំឱ្យប៉ះពាល់ដល់អាជីវកម្មមួយចំនួនហើយក្នុងនោះក៏វិស័យអចលនទ្រព្យផងដែរ។ក្នុងពេលមានវិបត្តិសកម្មផភាពការទិញ-លក់មានការធ្លាក់ចុះជាងមុន។ប៉ុន្តែទោះជាមានផលប៉ះពាល់យ៉ាងណាក៏ដោយ ក៏តម្លៃអចលនទ្រព្យមិនធ្លាក់ចុះដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ទោះជាវិស័យអចលនទ្រព្យរងផលប៉ះពាល់មួយចំនួនធំ ប៉ុន្តែការប៉ះពាល់នេះពុំទាន់ស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយទេ ដោយសារតែមានភ្ញៀវមួយចំនួនតូចបានទំនាក់ទំនងមកភ្នាក់ងារអចលនទ្រព្យជាបណ្តើរៗវិញដែរ។ ចំពោះភ្ញៀវគឺមានសុទ្ធតែភ្ញៀវក្នុងស្រុក ពុំទាន់មានភ្ញៀវបរទេសនៅឡើយទេដោយសារតែបញ្ហាកូវីដពុំទាន់បានបញ្ចប់។

លោកបញ្ជាក់ថា ការប៉ះពាល់នៅក្នុងវិស័យអចលនទ្រព្យ គឺប៉ះពាល់តែការទិញ-លក់អចលនទ្រព្យតែប៉ុណ្ណោះដោយការទិញ-លក់ធ្លាក់ចុះ ចំណែកតម្លៃគឺពុំមានការធ្លាក់ចុះនោះទេ ប៉ុន្តែវាគ្រាន់តែបង្ហាញពីសញ្ញាមួយនៃការប៉ះពាល់តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោកសង្ឃឹមថា ស្ថានភាពទូទៅនៅក្នុងវិស័យ ជាពិសេសសកម្មភាពនៃការទិញ-លក់អចលនទ្រព្យកម្ពុជានឹងត្រឡប់មករកសភាពធម្មតាវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈត្រូវបានបិទបញ្ចប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វិស័យអចលនទ្រព្យ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង