Yearendyearend1140x150

សហគមន៍អ៊ឺរ៉ុបប្រកាសមិនបន្តការបញ្ជាទិញវ៉ាក់សាំង AstraZeneca

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អ៊ឺរ៉ុប៖ មន្ត្រីសហភាពអឺរ៉ុបបាននិយាយនៅថ្ងៃអាទិត្យនេះថា សហគមន៍អ៊ឺរ៉ុបនឹងមិនបន្តការបញ្ជាទិញវ៉ាក់សាំង AstraZeneca COVID-19 មួយថ្ងៃបន្ទាប់ពីយល់ព្រមលើការពង្រីកកិច្ចសន្យាដ៏ធំមួយសម្រាប់វ៉ាក់សាំង Pfizer-BioNTech ប្រមាណ ១,៨ ពាន់លានដូស។

វ៉ាក់សាំង AstraZeneca គឺជាផ្នែកសំខាន់នៃយុទ្ធនាការចាក់ថ្នាំបង្ការរបស់អឺរ៉ុប ប៉ុន្តែការបញ្ជូនយឺត និងក្រុមហ៊ុនបានពន្យាពេល ដែលជាផ្នែកមួយនៃផែនការចេញលក់របស់ពួកគេ។ លោក Thierry Breton ស្នងការផ្នែកទីផ្សាររបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃអាទិត្យថា យើងមិនបានធ្វើការបញ្ជាទិញជាថ្មីទេបន្ទាប់ពីខែមិថុនា។

សហគមន៍អ៊ឺរ៉ុបបានចាប់ផ្តើមដំណើរការនីតិវិធីច្បាប់ប្រឆាំងនឹងក្រុមហ៊ុន AstraZeneca កាលពី ២សប្តាហ៍មុន ចំពោះការមិនគោរពលក្ខខណ្ឌ នៃកិច្ចសន្យារបស់ខ្លួនជាមួយ ២៧ ប្រទេស។

ព័ត៌មានបានលេចចេញនៅពេលវ៉ាក់សាំង AstraZeneca បានរងនូវផលប៉ះពាល់ដែលអាចកើតមានទាក់ទងនឹងការកកឈាមក្រោយចាក់វ៉ាក់សាំង ធ្វើឲ្យប្រទេសជាច្រើនបានផ្អាកការប្រើប្រាស់ក្នុងប៉ុន្មានខែថ្មីៗនេះ។៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង