Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវទេសចរជិត២ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃនៃខែឧសភា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ 

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០៧-០៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ១៩,៧០៩ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩,៤៩២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២១៧ នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ទោះបីភ្ញៀវទេសចរនៅមានចំនួនតិចនៅឡីយ តែក៏មានការកើនឡើងខ្លះនៅតាមគោលដៅនានា ពោលគឺបានកើនចំនួនប្រមាណ ១០,៧៤៩ នាក់ ស្មើ ១២០% ធៀបនឹងរយៈពេលមួយសប្តាហ៍មុនពេលបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ (ដែលភ្ញៀវទេសចរមានចំនួនត្រឹមតែ ៨,៩៦០ នាក់)។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ភ្ញៀវទេសចរភាគច្រើនគឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ហើយការដើរកម្សាន្តគឺភាគច្រើនជាលក្ខណៈគ្រួសារ។ ដោយឡែក ភ្ញៀវទេសចរពីភ្នំពេញ និងខេត្តកណ្តាល មិនទាន់មានចំនួនច្រើននៅឡើយ ដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និងក្នុងតាខ្មៅ ទើបត្រូវបានបិទបញ្ចប់នាថ្ងៃទី៦ ខែឧសភា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ដែលបានបើកដំណើរការឡើងវិញ ភាគច្រើនជាគោលដៅដែលមានវិសាលភាពធំទូលាយ និងមានភាពងាយស្រួលក្នុងការរក្សាគម្លាតសង្គម ដូចជាតំបន់ប្រាសាទអង្គរ តំបន់ឆ្នេរ តំបន់សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេងជាដើម ខណៈរមណីយដ្ឋានដែលមានលក្ខណៈកែច្នៃបែបឯកជនភាគច្រើន ម្ចាស់រមណីយដ្ឋាននៅមិនទាន់បើកដំណើរឡើងវិញទេ ដោយនៅបន្តរង់ចាំមើលការវិវត្តនៃជំងឺកូវីដ-១៩។

រីឯគោលដៅទេសចរណ៍នៅតាមបណ្តាមូលដ្ឋានខេត្ត និងស្រុកមួយចំនួន អាជ្ញាធរនៅមិនទាន់អនុញ្ញាតឲ្យបើកដំណើរការឡើងវិញទេ ហើយគណៈបញ្ជាការឯកភាពខេត្តមួយចំនួននៅបន្តប្រយ័ត្នប្រយែង និងយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាស្រ័យលើការវិវត្តជាក់ស្តែងនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ហើយគោលដៅទេសចរណ៍មួយចំនួនបានបើកដំណើរការឡើងវិញ ប៉ុន្តែមិនទាន់មានភ្ញៀវទៅកម្សាន្តនៅឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង