Yearendyearend1140x150

រដ្ឋាករទឹកស្វយ័តភ្នំពេញ«មិនយកថ្លៃទឹក៣ខែ»ពីពលរដ្ឋនៅតំបន់ក្រហម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្រេចមិនគិតថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ចំពោះកម្មករ កម្មការិនី និងសិស្សនិស្សិត ដែលកំពុងស្នាក់តំបន់ក្រហម កំពុងបិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ការលើកលែងថ្លៃទឹកចំពោះពលរដ្ឋនៅតំបន់ក្រហម របស់ PPWSAនេះ ធ្វើឡើងបន្ទាប់ពីមានអំពាវនាវពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែឧសភា។ 

នៅក្នុងសេចក្ដីជូនដំណឹងដដែល PPWSA ​បានរៀបរាប់ដូច្នេះ៖«រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមជួយសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល ៣ខែ គឺខែមីនា មេសា និងឧសភា ឆ្នាំ២០២១ សម្រាប់មូលដ្ឋានផ្ទះជួល ដែលកម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅចំនួន ៨៧០ទីតាំង ស្ថិតក្នុងតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ អំឡុងបិទខ្ទប់»។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង