Yearendyearend1140x150

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៥២០នាក់ និងជាសះស្បើយ ៣០១នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៥២០នាក់ ក្នុងនោះមាន ០៥នាក់ ជាអ្នកដំណើរឆ្លងចូលពីបរទេស និង ៥១៥នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ ២០២១ និងជាសះស្បើយ ៣០១នាក់ ករណីស្លាប់ ០៦នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៩,២៣៧នាក់ ជាសះស្បើយសរុបចំនួន ៧,៦៤១នាក់ ហើយករណីស្លាប់ ១២០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង