Cct850x100 1
1800px x h300px kh

ពិភពលោកកំពុងសម្រុកទៅទិញវ៉ាក់សាំងចិនបន្ទាប់WHOប្រកាសទទួលស្គាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អន្តរជាតិ៖  ពិភពលោកកំពុងងាកទៅរកសម្រុកទិញវ៉ាក់សាំងរបស់ប្រទេសចិនវិញ បន្ទាប់ពីអង្គការសុខភាពពិភពលោកប្រកាសទទួលស្គាល់ និង មិនសូវសង្ឃឹមនឹងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩របស់សហរដ្ឋអាមេរិកនិងឥណ្ឌា។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានផ្សព្វផ្សាយថា ដោយសារការរីករាលដាលដ៏អាក្រក់នៃជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានរារាំងគម្រោងរបស់សហរដ្ឋអាមេរិកដើម្បីក្លាយជាប្រទេសនាំមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ហើយពិភពលោកកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើវ៉ាក់សាំងរបស់ប្រទេសចិនវិញ។

រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មេដឹកនាំនៃប្រទេសមួយចំនួន ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកបានស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩បន្ថែមពីប្រទេសចិន ទោះបីពួកគេខ្លះមានការព្រួយបារម្ភអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ប្រទេសចិនក៏ដោយ។

ស្របពេលដែលអង្គការសុខភាពពិភពលោកបានដាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ប្រទេសចិនចូលក្នុង “បញ្ជីប្រើប្រាស់បន្ទាន់” តម្រូវការនៃវ៉ាក់សាំងកូវីដ១៩របស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែខ្លាំង។

ការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloombergក៏បានព្យាករណ៍ថា អង្គការសុខភាពពិភពលោកនឹងអនុម័តវ៉ាក់សាំងស៊ីណូវ៉ាក់របស់ប្រទេសចិនក្នុងពេលឆាប់ៗនេះ។ ដែលនេះនឹងធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងទ្វីបអាស៊ី អាហ្រ្វិកនិងអាមេរិកឡាទីនទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់តាមរយៈ COVAX ។

លោក Huang Yan zhong អ្នកជំនាញនៃគណៈកម្មាការទំនាក់ទំនងអន្តរជាតិសហរដ្ឋអាមេរិក និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកបញ្ហាសុខភាពពិភពលោក បានមានប្រសាសន៍ថា "ប្រទេសចិនមិនមែនគ្រាន់តែជាប្រទេសនាំចេញធំជាងគេនោះទេ គឺបានក្លាយជាជម្រើសតែមួយគត់ចំពោះប្រទេសជាច្រើននៅក្នុងពិភពលោកទៅហើយ" ។

ភាពជឿជាក់របស់ប្រទេសចិនក្នុងនាមជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ កំពុងតែបង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ប្រទេសនេះ។ ផ្ទុយទៅវិញ ស្របពេលវិបត្តិនៃជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌានិងប្រទេសប្រេស៊ីលកំពុងរីករាលដាលយ៉ាងខ្លាំង និងមិនអាចគ្រប់គ្រងបាន សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបក៏កំពុងមានមានភាពយឺតយ៉ាវក្នុងការឆ្លើយតបទៅនឹងការរាតត្បាតសកលផងដែរ។

កាន់តែធ្ងន់ធ្ងរទៀតនោះគឺ វិបត្តិនៅក្នុងប្រទេសឥណ្ឌាបាននាំឱ្យមានការថយចុះនៃការផ្គត់ផ្គង់វ៉ាក់សាំង ដែលបណ្តាលឱ្យប្រទេសជាច្រើនត្រូវតែងាកទៅរកប្រទេសចិន។ នៅក្នុងបរិបទនេះ សហរដ្ឋអាមេរិកដែលមានការមមាញឹកនឹងការចាក់វ៉ាក់សាំងក្នុងស្រុកអស់រយៈពេលជាច្រើនខែមកនេះ ប៉ុន្តែដោយសារខំប្រឹងស្តុកវ៉ាក់សាំងកូវីដ១៩សំរាប់ប្រទេសខ្លួន ដោយបានបោះបង់វិធានការឆ្លើយតបជាសកល ត្រូវបានគេរិះគន់យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះបារម្ភថាប្រសិទ្ធភាពនៃវ៉ាក់សាំងចិន គឺទាបជាងវ៉ាក់សាំងរបស់ Pfizer និង Modena ដែលអាចជះឥទ្ធិពលដល់សុខភាពសាធារណៈ។

 យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវនិងវិភាគវិទ្យាសាស្ត្រ Airfinity បានឲ្យដឹងថា ប្រទេសចិនបាននាំចេញវ៉ាក់សាំងកូវីដ១៩ ប្រមាណ ២៤០ លានដូស ដែលច្រើនជាងការនាំចេញសរុបរួមគ្នានៃបណ្តាប្រទេសទាំងអស់ទៅទៀត ហើយប្រទេសចិនក៏បានសន្យាថានឹងផ្គត់ផ្គង់នូវ៥០០លានដូសបន្ថែមទៀត។

ប្រទេសឥណ្ឌាដែលបាននាំចេញវ៉ាក់សាំងកូវីដ១៩ចំនួន ៦៧ លានដូសទៅកាន់ជិត១០០ប្រទេស ដែលធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសនាំចេញវ៉ាក់សាំងកូវីដ១៩​ ធំលំដាប់ទី ៣ បន្ទាប់ពីប្រទេសចិននិងសហគមន៍អ៊ឺរ៉ុប។ ក៏ប៉ុន្តែដោយសារវីបត្តិកូវីដក្នុងប្រទេសខ្លួនកាលពីប៉ុន្មានសប្តាហ៍នេះ ឥណ្ឌាបានផ្អាកការនាំចេញមួយចំណែកធំរួចទៅហើយ៕

Khcct banner

អត្ថបទទាក់ទង