Yearendyearend1140x150

Update៖WHOអនុម័តទទួលស្គាល់វ៉ាក់សាំង Sinopharm របស់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Tedros Adhanom Ghebreyesus ជាប្រធាន​អង្គការ​សុខភាព​ពិភពលោក

ចិន៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃសុក្រទី ៧ ឧសភានេះ បានប្រកាសអនុម័តទទួលស្គាល់វ៉ាក់សាំងការពារ​កូវីដ-១៩​របស់រដ្ឋចិន Sinopharm សម្រាប់ប្រើប្រាស់ជាបន្ទាន់។

វ៉ាក់សាំង Sinopharm ជាវ៉ាក់សាំងធំមួយក្នុងចំណោមថ្នាំចិនចំនួន ២ ដែលត្រូវបានផ្តល់ឱ្យប្រជាជនរាប់រយលាននាក់នៅក្នុងប្រទេសចិន និង នៅបរទេស។ការទទួលស្គាល់នេះ វាក្លាយជាវ៉ាក់សាំងទី ១ ដែលត្រូវបានបង្កើតឡើងដោយប្រទេសមិនមែនលោកខាងលិច ដើម្បីទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក WHO ។

លោក Tedros Adhanom Ghebreyesus ជាប្រធាន​អង្គការ​សុខភាព​ពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានថា "​អង្គការ​​សុខភាពពិភពលោកWHO បានផ្សម្រេចចុះបញ្ជីជាបន្ទាន់នូវវ៉ាក់សាំង Sinopharm របស់ទីក្រុងប៉េកាំងដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី ៦ ដើម្បីទទួលបានសុពលភាពសុវត្ថិភាព សម្រាប់សុខភាពប្រសិទ្ធភាព និងគុណភាព" ។លោក Tedros បានណែនាំវ៉ាក់សាំង Sinopharm ចំនួនពីរដងសម្រាប់អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

គួរបញ្ជាក់ថា នេះក៏ជាលើកទីមួយហើយដែលអង្គការសុខភាពពិភពលោក បានផ្តល់ការអនុញ្ញាតអោយប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងចិនសម្រាប់ជំងឺកូវីដ-១៩។ការចុះបញ្ជីបន្ទាន់នេះ គឺនឹងអនុញ្ញាតឱ្យ វ៉ាក់សាំង Sinopharm ចាក់បញ្ចូលទៅក្នុងកម្មវិធី COVAX ដែលជាកម្មវិធីសកល ដើម្បីផ្តល់វ៉ាក់សាំងជាចម្បងសម្រាប់ប្រទេសក្រីក្រ ខណៈប្រទេសអ្នកមានមួយចំនួននៅលោកខាងលិចកំពុងដណ្តើមវ៉ាក់សាំងគ្នា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង