Cct850x100 1
1800px x h300px kh

សម្ដេចហ៊ុន សែនឲ្យម្ចាស់ផ្ទះជួល«ផ្អាកយកថ្លៃឈ្នួល»ពីកម្មករក្នុងតំបន់បិទខ្ទប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន 

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី ៨  ឧសភានេះ បានអំពាវនាវដល់ម្ចាស់ផ្ទះជួល អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកថ្លៃឈ្នួលពីបងប្អូនកម្មករ-កម្មការិនី ក្នុងតំបន់បិទខ្ទប់។ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានរឿងរ៉ាវជម្លោះរវាងកម្មករនិងម្ចាស់ផ្ទះ។

សម្តេច ហ៊ុន សែន តាមរយៈសារជាសំឡេងបានថ្លែងថា ក្នុងកាលៈទេសៈនេះសុំម្ចាស់ផ្ទះជួល អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា មេត្តាលើកលែងយកថ្លៃឈ្នួលពីបងប្អូនកម្មករ-កម្មការិនី ក្នុងតំបន់បិទខ្ទប់ ដោយសារតែកម្មករតាមតំបន់ខ្លះ គឺមិនទាន់អាចបើកប្រាក់ឈ្នួលពីថៅកែរោងចក្រនោះទេ។ដូច្នេះ សម្តេចសុំឱ្យម្ចាស់ផ្ទះជួលយោគយល់ចំពោះការលំបាករបស់កម្មករ។

ជាមួយគ្នានេះ សម្តេចក៏បានស្នើសុំទៅអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា មេត្តាលើកលែងយកថ្លៃពីបងប្អូនកម្មករ-កម្មការិនី ក្នុងតំបន់បិទខ្ទប់។

Khcct banner

អត្ថបទទាក់ទង