Yearendyearend1140x150

អាជ្ញាធរបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់ក្បែរផ្សារអូរឫស្សី ត្រៀមបើកឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អាជ្ញាធរនៃខណ្ឌ៧មករា នៅថ្ងៃទី ៧ ឧសភានេះ បានចុះលាងសំអាត បាញ់ទឹកសាប៊ូ និងបាញ់ថ្នាំសម្លាប់មេរោគលាងលើដងផ្លូវលេខ១៦៦ស្ថិតនៅសង្កាត់អូរឫស្សី២ ខណ្ឌ៧មករាដែលពីមុនប្រជាពលរដ្ឋលក់បន្លែ ត្រី សាច់តាមបណ្តាយផ្លូវនេះ។

ឡានទឹកជាច្រើនគ្រឿង និងក្រុមអ្នកបោះសំអាតជាច្រើននាក់ បានចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីដុះលាងសំអាតកន្លែងលក់ដូររបស់ប្រជាពលរដ្ឋ ខណៈដែលតំបន់នៅបើកបិទខ្ទប់នៅឡើយ ដោយរង់ចាំការសម្រេចថ្មីពីសាលារាជធានីភ្នំពេញ។

ដោយឡែកសម្រាប់ទីតាំងទាំងមូលរបស់ផ្សារអូរឫស្សីវិញមកទល់នឹងម៉ោងនេះ បានលាងសំអាត និង បាញ់ថ្នាំមេរោគរួចរាល់ហើយដែរ ហើយបច្ចុប្បន្នកំពុងរង់ចាំដល់ពេលបើកវិញ។នេះបើយោងតាមប្រសាសន៍របស់ប្រធានផ្សារអូរឫស្សី។

គួរបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលនោះទេ ផ្សាររដ្ឋទាំងអស់នឹងបើកឱ្យដំណើរការឡើងវិញ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១។ហើយបច្ចុប្បន្នខណ្ឌ៧មករាម្តុំផ្សារអូស្សី គឺស្ថិតនៅក្នុងតំបន់លឿង ជាកន្លែងហានិភ័យទាបនៃការឆ្លងជំងឺកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង