Cctime ezgif.com resize
Img 0571

ពលរដ្ឋដែលធ្វើដំណើរចូលខេត្តសៀមរាបនឹងត្រូវពិនិត្យសុខភាពបឋម

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបតំណាង អាជ្ញាធរខុះពិនិត្យរថយន្តមុននឹងឱ្យឆ្លងកាត់ខេត្ត 

សៀមរាប៖ ប្រជាពលរដ្ឋ ដែលមានបំណងចូលភូមិសាស្រ្តខេត្តសៀមរាប នឹងបំពេញបែបបទពិនិត្យសុខភាពបឋម ប្រសិនបើស្ថិតក្នុងករណីសង្ស័យ អាចត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក។

បើតាមរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា អ្នកធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាបចូលរួមពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យ ក្នុងករណីសង្ស័យអាចត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក អាស្រ័យទៅតាមការណែនាំរបស់មន្ត្រីសុខាភិបាល។

រដ្ឋបាលខេត្តបន្តថា អាជ្ញាធរនឹងបន្តដាក់ប៉ុស្តិ៍ពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យនៅចំណុចព្រំប្រទល់ខេត្តសៀមរាប ចំនួន៣ទីតាំង រួមមាន៖ ព្រំប្រទល់ក្រឡាញ់-ព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យ ទីតាំងទីពីរស្រុកជីក្រែង-ស្រុកស្ទោងនៃខេត្តកំពង់ធំ និង ទីតាំងទីបីស្រុកស្រីស្នំ-ស្រុកចុងកាល់នៃខេត្តឧត្តរមានជ័យ។

ដូចនេះដើម្បីជាការងាយស្រួលបងប្អូនអ្នកដំណើរ អាចបំពេញតារាងឈ្មោះរួចជាស្រេចប្រគល់ជូនមកក្រុមការងារនៅពេលមកដល់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យទាំងបីទីតាំងខាងលើ។

សូមជម្រាបជូនថាម្សិលមិញនេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន បានបញ្ជាដល់អភិបាលខេត្តមួយចំនួនដែលបានដាក់បម្រាមឱ្យអ្នកចូលខេត្តធ្វើចត្តាឡីស័ក ត្រូវតែធ្វើការកែសម្រួលឡើងវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។

សម្តេច បានចាត់ទុកការសម្រេចនេះ ធ្វើឱ្យគាំងដល់ក្បាលម៉ាស៊ីនដល់សេដ្ឋកិច្ចរបស់ប្រជាជន និងដូចឃុំប្រជាជនក្នុងទ្រុងមិនឱ្យធ្វើដំណើរទៅណា ដូច្នេះសម្តេច បានស្នើឱ្យគ្រប់ខេត្តទាំងអស់ ជាពិសេសខេត្តដែលបានចេញសេចក្តីសម្រេចហើយត្រូវកែសម្រួលឡើងវិញជាបន្ទាន់។

បើតាមសម្តេច ហ៊ុន សែន ការបញ្ជាក់នេះ គឺមិនមែនមានន័យថា សម្តេចរារាំងដល់វិធានការការពារការរីករាលដាលកូវីដ-១៩ទេ តែសម្តេចបានណែនាំឱ្យគ្រប់ខេត្តទាំងអស់ធ្វើឡើងចំពោះអ្នកដែលសង្ស័យ ហើយនាំទៅធ្វើចត្តាឡីស័ក៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង