Yearendyearend1140x150

យ៉ាងហោចណាស់មនុស្ស ១៥៥ លាននាក់ប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប​៖ CTV News

UN៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ យោងតាមរបាយការណ៍វិបត្តិស្បៀងអាហារពិភពលោកឆ្នាំ ២០២១ ដែលចេញផ្សាយរួមគ្នាតាមប្រព័ន្ធអ៊ីនធឺណេត ដោយអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO) កម្មវិធីស្បៀងអាហារពិភពលោក(WFP) និង សហគមន៍អ៊ឺរ៉ុប(EU) នៅថ្ងៃទី ៥ បានបញ្ជាក់ថាយ៉ាងហោចណាស់ប្រជាជន ១៥៥ លាននាក់នៅទូទាំងពិភពលោកប្រឈមនឹងភាពតានតឹងធ្ងន់ធ្ងរក្នុងឆ្នាំ ២០២០ នៃភាពអសន្តិសុខស្បៀងបានឈានដល់កំរិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។

អសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរមានន័យថា ការរស់នៅ ឬ នៅការចិញ្ចឹមជីវិតស្ថិតក្នុងគ្រោះថ្នាក់ដោយផ្ទាល់ ដោយសារតែអសមត្ថភាពក្នុងការទទួលទានអាហារគ្រប់គ្រាន់។ របាយការណ៍បានបង្ហាញថាដោយសារការរីករាលដាលនៃកូវីដ១៩ ការផ្លាស់ប្ដូរអាកាសធាតុ និងកត្តាដទៃទៀត ដែលធ្វើឲ្យបញ្ហាអសន្តិសុខស្បៀងអាហារពិភពលោកបានបន្តកើនឡើងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

នៅឆ្នាំ ២០២០ យ៉ាងហោចណាស់មនុស្ស ១៥៥ លាននាក់នៅក្នុង ៥៥ ប្រទេសនិងតំបន់ នឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ឬអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ បានកើនឡើងប្រមាណ ២០ លាននាក់បើធៀបនឹងឆ្នាំមុន។ ខណៈបណ្តាប្រទេសអាហ្វ្រិកត្រូវបានរងផលប៉ះពាល់ខ្លាំងជាងគេ។

នៅឆ្នាំ ២០២០ ២ភាគ៣ នៃចំនួនប្រជាជនពិភពលោក ដែលប្រឈមនឹងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ នឹងស្ថិតនៅលើទ្វីបអាហ្រ្វិក។ លើសពីនេះទៀតប្រទេសដូចជា យេម៉ែន អាហ្វហ្កានីស្ថាន ស៊ីរី និងហៃទី ក៏ជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ទាក់ទងនឹងភាពធ្ងន់ធ្ងរនៃវិបត្តិស្បៀងអាហាររបស់ពួកគេកាលពីឆ្នាំមុន។

បណ្តាញវិបត្ដិស្បៀងអាហារពិភពលោក(GFCN) ដែលបង្កើតឡើងដោយអង្គការ(FAO) កម្មវិធីស្បៀងអាហារពិភពលោក(WFP) និងសហគមន៍អ៊ឺរ៉ុប(EU) បានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃដដែលថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការកសាងប្រព័ន្ធស្បៀងអាហារនិងសម្រេចបាននូវសង្គមប្រកបដោយនិរន្តរភាព ការអភិវឌ្ឍបរិស្ថាននិងសេដ្ឋកិច្ច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង