Yearendyearend1140x150

ស្នងការរងខេត្តព្រះវិហារដែលវិជ្ជមានកូវីដ១៩ បានទទួលមរណភាព

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ខេត្តព្រះវិហារ៖ ស្នងការរងខេត្តព្រះវិហារដែលវិជ្ជមានកូវីដ១៩ បានទទួលមរណភាព ក្រោយពីស្ថានភាពជំងឺមានសភាពទ្រុឌទ្រោមខ្លាំង ហើយត្រូវបានបងប្អូនបង្កើតបញ្ជូនទៅសម្រាកព្យាបាលនៅទីក្រុងភ្នំពេញ។ នេះបើតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះវិហារនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ លោកវរសេនីយ៍ឯក ចៅ ស៊ីផល អគ្គលេខ០៣៨២៤ អាយុ ៥៦ឆ្នាំ មានឋានៈជាស្នងការរងនៃស្នងការដ្ឋានគរបាលខេត្តព្រះវិហារបានទទួលមរណភាពនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៥និង៤៥នាទី នៅផ្ទះបងស្រីបង្កើតស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការសន្និដ្ឋាននេះត្រូវបានបង្ហាញដោយរបាយការណ៍ធ្វើតេស្តសាកសព (epid test (+) វិជ្ជមាន) របស់មណ្ឌលសុខភាពទឹកថ្លា ពីវិជ្ជបណ្ឌិត ថាច់ សុនដា ហើយបច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រូពេទ្យត្រៀមយកទៅបូជាតាមបច្ចេកទេសនៅកន្លែង បូជាសពអ្នកស្លាប់ដោយជម្ងឺកូវីដ-១៩។

គួរបញ្ជាក់ថា កន្លងមកលោកវរសេនីយ៍ឯក ចៅ ស៊ីផល មានជំងឺប្រចាំកាយ (ទឹកនោមផ្អែម និងលើសឈាមបណ្តាលឱ្យស្លាប់មួយចំហៀងខ្លួន ហើយត្រូវបានអង្គភាពអនុញ្ញាតឱ្យសម្រាកព្យាបាលនៅផ្ទះប្អូនស្រីបង្កើតនៅខេត្តសៀមរាបតាំងពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ នៅពេលមានស្ថានភាពជំងទ្រុឌទ្រោមខ្លាំងត្រូវបាន បងប្អូនបង្កើតបញ្ជូនទៅសម្រាកព្យាបាលនៅទីក្រុងភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង