Cct850x100 1
1800px x h300px kh

គ្រូពេទ្យឥណ្ឌាដកខ្លួនពីការប្រឡងមកប្រយុទ្ធប្រឆាំងកូវីដ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ក្រុមគ្រូពេទ្យសែងសាកសពអ្នកជំងឺកូវីដ១៩ ទៅបូជា រូបភាព៖ (reuters) 

ឥណ្ឌា៖ ក្រុមគ្រូពេទ្យដែលត្រៀមខ្លួនដើម្បីប្រឡងសម្រាប់គ្រូបណ្ដុះបណ្ដាល និងផ្នែកគិលានុបដ្ឋាយិកា បានដកខ្លួនចេញពីការប្រឡង ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងគំហុកនៃការរាតត្បាតនៃជំងឺកូវីដក្នុងប្រទេសរបស់ខ្លួន។

យោងតាមគេហទំព័ត៌រយទ័រ បានឱ្យដឹងថាប្រទេសឥណ្ឌាបានពន្យារពេលការប្រឡងសម្រាប់គ្រូបណ្តុះបណ្តាលនិងគិលានុបដ្ឋាយិកា ដោយសារតែតម្រូវការគ្រូពេទ្យក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងមេរោគកូវីដ១៩ ខណៈដែលប្រព័ន្ធសុខាភិបាលឥណ្ឌាកំពុងទ្រុឌទ្រោមក្រោម ដោយសារតែករណីថ្មី និងមិនមានមន្ទីរពេទ្យសម្រាកព្យាបាល និងកង្វះអុកស៊ីសែន។

តាមប្រភពដដែល បន្តថារហូតមកដល់ពេលនេះចំនួនអ្នកឆ្លងសរុបបានកើនឡើងដល់ ២០ លាននាក់ត្រឹមយៈពេល ១២ ជាប់ៗគ្នា ដែលមានករណីថ្មីជាង ៣០០,០០០។ខាងមន្ទីរពេទ្យបានបំពេញនូវលទ្ធភាពក្នុងការផ្គត់ផ្គង់អុកស៊ីសែនដល់អ្នកជំងឺរយៈពេលខ្លី ខណៈកន្លែងបញ្ចុះសព និងបូជាសពផ្ទុកទៅដោយសាកសពយ៉ាងច្រើនគរគ្នា។

តាមរយៈទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ចំនួនអ្នកឆ្លងសរុបចាប់តាំងពីការចាប់ផ្តើមរាតត្បាតបានឈានដល់ ១៩,៩៣ លាននាក់នៅក្នុងប្រទេសឥណ្ឌាដែលកើនឡើង ៣៦៨.១៤៧ ករណីថ្មីក្នុងរយៈពេល ២៤ ម៉ោង ចំនួនអ្នកស្លាប់បានកើនឡើង ៣,៤១៧ ដល់ ២១៨,៩៥៩ យ៉ាងហោចណាស់មានមនុស្ស ៣,៤ លាននាក់កំពុងសម្រាកព្យាបាល។

អ្នកផ្តល់យោបល់របស់រដ្ឋាភិបាលបង្ហាញថា ករណីឆ្លងវីរុសនៅឥណ្ឌាអាចឈានដល់កំរិតខ្ពស់បំផុតនៅថ្ងៃពុធសប្តាហ៍នេះ ដោយសារវីរុសបានរាលដាលលឿនជាងការរំពឹងទុក៕

Khcct banner

អត្ថបទទាក់ទង