Yearendyearend1140x150

មន្ទីរពេទ្យឯកជនចំនួន០២ដាក់ពាក្យស្នើព្យាបាលអ្នកជំងឺកូវីដ១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកវេជ្ជបណ្ឌិត ហុង គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល

ភ្នំពេញ៖យ៉ាងហោចណាមានមន្ទីពេទ្យឯកជនចំនួន០២ បានដាក់ពាក្យស្នើសុំមកក្រសួងសុខាភិបាល ដើម្បីព្យាបាលជាអ្នកឆ្លងជំងឺកូវីដ១៩ ខណៈមន្ទីរពេទ្យចំនួន២៣ ត្រូវបានក្រសួងសុខាភិបាល កម្ពុជាសម្រេចអនុញ្ញាតឱ្យធ្វើតេស្តស្វែងរកកូវីដនៅកម្ពុជា។

លោកវេជ្ជបណ្ឌិត ហុង គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល បានថ្លែងក្នុងសន្នីសីទសារព័ត៌មាន នៅថ្ងៃទី ៤ ឧសភានេះថា បច្ចុប្បន្ននេះមានមន្ទីរពេទ្យ ឯកជនចំនួន២៣កន្លែងត្រូវបានក្រសួងសុខាភិបាលកម្ពុជាអនុញ្ញាតឱ្យធ្វើតេស្តរកកូវីដ។ជាមួយគ្នានោះ មន្ទីរពេទ្យឯកជនចំនួន២បានដាក់ពាក្យស្នើសុំព្យាបាលអ្នកជំងឺកូវីដ១៩។មន្ទីរពេទ្យឯកជនចំនួន២នោះមាន៖ មន្ទីរពេទ្យជោរៃ និងមន្ទីរពេទ្យវិសាលសុខ។

បើតាមលោកវេជ្ជបណ្ឌិត ហុង គឹមចេង បច្ចុប្បន្ននេះក្រសួងសុខាភិបាលកំពុងពិនិត្យវាយតម្លៃលើបន្ទីរពេទ្យទាំងពីរនេះ ហើយក្រសួងនឹងបង្កការងាយស្រួលដល់មន្ទីរពេទ្យឯកជន។សម្រាប់លោកវេជ្ជមណ្ឌិតមន្ទីរពេទ្យដែលស្នើសុំនោះ ត្រូវមានទៅទីតាំងដោយមានចំណត រថយន្តត្រឹមត្រូវ និងបំពាក់សំភារៈត្រឹមត្រូវ មានបន្ទាប់ត្រឹមត្រូវ មានគ្រូពេទ្យ ឬបុគ្គលិកដែលបណ្តុះបណ្តាលត្រឹមត្រូវ និងឧបករណ៍ពិសោធន៍សមស្រប និងមានប្រព័ន្ធគ្រប់គ្រងការសំណល់វេជ្ជសាស្ត្រ និងត្រូវផ្តល់របាយការណ៍មកក្រសួងសុខាភិបាល ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង