Yearendyearend1140x150

ឯកឧត្តម ឃួង ស្រេង៖រដ្ឋាភិបាលនឹងបើកឱ្យមានការឆ្លងរាជធានី-ខេត្តចាប់ពីថ្ងៃទី ៥ ឧសភា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងបើកឱ្យមានការឆ្លងរាជធានី-ខេត្តចាប់ពីថ្ងៃទី ៥ ឧសភា ឆ្នាំ២០២១។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣ឧសភានេះ បានប្រជុំពិភាក្សា ពិនិត្យជុំវិញបញ្ហាបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣ឧសភានេះ បានប្រជុំពិភាក្សា ពិនិត្យជុំវិញបញ្ហាបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ ថាថ្ងៃទី៥ឧសភា នឹងដំណើរការបើក ឬក៏បិទថែមទៀត តាមប្រសាសន៍របស់សម្តេច រាជរដ្ឋាភិបាលនឹងបើកដំណើរការឡើងវិញនៅព្រំប្រទល់ខេត្ត និងរាជធានី។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញកំពុងពិនិត្យមើលទីតាំង ថាគួរបើក ឬបិទទីតាំងណា ហើយក្រុមការងារត្រូវធ្វើកិច្ចការងារបន្តយ៉ាងម៉េច ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ នឹងសម្រេចដាត្រូវបិទខ្ទប់នូវតំបន់ណា ហើយត្រូវកំណត់ព័ណ៌នៅតំបន់ណាខ្លះ ដែលក្រុងការងារបានវាយតម្លៃទៅលើបញ្ហានេះ។

បើតាមឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលនឹងបើកក្រុង នៅថ្ងៃទី៥ ឧសភា យោងតាមប្រសាសន៍ដឹកនាំរបស់សម្តេចដែលបានផ្សព្វផ្សាយក្នុងប្រព័ន្ធព័ត៌មាននឹងបើកនៅថ្ងៃទី៥ ដើម្បីឲ្យប្រជាពលរដ្ឋរាជធានី និងខេត្តឆ្លងកាត់ទៅវិញទៅមកបាន។ ប៉ុន្តែរាជធានីខេត្តនិមួយៗត្រូវពិនិត្យមើលក្នុងដែនសមត្ថិកិច្ចរបស់ខ្លួន ជាពិសេសរាជធានីភ្នំពេញបានគណៈបញ្ជាការឯកភាព ពិនិត្យលើដែនសមត្ថិកិច្ចរបស់ខ្លួន ថាតើក្នុងដែនសមត្ថិកិច្ចនេះ មានទីតាំងណាខ្លះដែលបន្តបិទ ជាតូចៗ ឬធំ ឬការកំណត់ព័ណ៌នៅតំបន់នោះ។

ជាមួយគ្នានេះ ឯកឧត្តម បានបន្តថា ចំពោះវិធានការទាក់ទងទៅនឹងសកម្មភាពផ្សេងៗដូចជាការបើកអាជីវកម្ម លក់ដូរ លុះត្រាតែរាជរដ្ឋាភិបាលប្រកាសបើកឲ្យរាជធានីខេត្ត ឆ្លងកាត់ឡើងវិញ នោះទើបសាលារាជធានីភ្នំពេញមានវិធានការបន្ថែមទៀត។ រដ្ឋបាលរាជធានីភ្នំពេញបានគ្រោងទុក និងកំពុងតែរៀបចំប្រជុំជាមួយនឹងគណៈកម្មការបិទខ្ទបដែលហៅកាត់ថា កបខ នៅល្ងាចនេះបន្ថែមទៀត ដើម្បីដោះដូរយោបល់ជុំវិញបញ្ហារាជធានីត្រូវបិទនៅកន្លែងណាខ្លះ។ ប៉ុន្តែទោះជាយ៉ាងក្តី រដ្ឋបាលរាជធានីភ្នំពេញបិទតែតំបន់ដែលមានការឆ្លងរីករាលដាលនូវកូវីដ-១៩ខ្លាំង ចំណែកតំបន់ដែលមានស្ថានភាពល្អនឹងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង