Yearendyearend1140x150

វៀតណាមរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនកម្ពុជាដើម្បីការពារ Covid-19

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ េ៖ VN Express

វៀតណាម៖ ប្រទេសវៀតណាមបានបញ្ជូនបុគ្គលិកយោធាចំនួន ៣១៤ នាក់ទៅកាន់ព្រំដែនកម្ពុជាកាលពីថ្ងៃអាទិត្យដើម្បីការពារការចូលមកក្នុងប្រទេសដោយខុសច្បាប់ និងការពារការកើនឡើងនៃករណី Covid-19 ។នេះបើយោងតាមសារព័ត៌មាន VN Express។

នៅTay Ninh បុគ្គលិក ២៥៨ នាក់នឹងដើរល្បាតផ្លូវឆ្ងាយនៅតាមព្រំដែនដើម្បីការពារមនុស្សឆ្លងដែនខុសច្បាប់។ ទន្ទឹមនឹងនោះដែរទាហាន ៥៦ នាក់នៅBinh Phuoc បានទៅដល់ប៉ុស្តិ៍ការពារព្រំដែន ដើម្បីជួយការពារ និងទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។

Tay Ninh មានព្រំប្រទល់ជាប់ព្រំដែន ២៤០ គីឡូម៉ែត្រជាមួយប្រទេសកម្ពុជា ដែលអាជ្ញាធរបានបង្កើតប៉ុស្តិ៍ចំនួន ១២៩ មានបុគ្គលិកលើសពី ៦០០ នាក់។ចំណែក ខេត្ត Binh Phuoc បានបង្កើតប៉ុស្តិ៍ចំនួន ៦២ និងស្ថានីយ៍ចំនួន ១១ នៅតាមបណ្តោយព្រំដែន ២៦០ គីឡូម៉ែត្ររបស់ខ្លួន។

ប្រទេសវៀតណាមក៏បានបញ្ជូនបុគ្គលិកយោធារាប់រយនាក់ទៅកាន់ព្រំដែនប្រទេសឡាវ ដើម្បីធានាថាគ្មាននរណាម្នាក់ចូលទៅក្នុងប្រទេសដោយខុសច្បាប់ និងអាចនាំយកកូវីដ១៩នេះទៅជាមួយពួកគេទេ។ ព្រំដែនវៀតណាម - ឡាវមានចម្ងាយ ២,១៦១ គីឡូម៉ែត្រ (១.៣៤២ ម៉ាយល៍) ឆ្លងកាត់ខេត្តចំនួន ១០ នៅភាគខាងជើងនិងភាគកណ្ដាល។

ប្រទេសវៀតណាមបានកត់ត្រាករណី Covid-១៩ ចំនួន ២៤ ករណី នៅសហគមន៍ចាប់តាំងពីថ្ងៃទី ២៩ ខែមេសាមក។ ចំនួនករណី Covid-19 របស់ប្រទេសនេះ មានចំនួន ២,៩៦២ ករណីគិតមកទល់ពេលនេះ រួមមានអ្នកកំពុងសម្រាកព្យាបាល ២,៥៤៩ នាក់និង ៣៥ នាក់បានស្លាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង