Cct850x100 1
1800px x h300px kh

ចិនបើកឱ្យពលរដ្ឋធ្វើដំណើរកំសាន្តនៅទូទាំងប្រទេស តែមានលក្ខខណ្ឌ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ នៅថ្ងៃទី ១ ឧសភា គឺជាក្នុងសប្តាហ៍មាសរបស់ប្រទេសចិនដែលប្រជាជននៅក្នុងប្រទេសមហាអំណាចមួយនេះ បានឈប់​សម្រាកពីការងារ និងបានធ្វើដំណើរកំសាន្តតាមតំបន់នានានៃប្រទេសចិន។នៅក្នុងសប្តាហ៍មាសឆ្នាំនេះ រដ្ឋាភិបាលនៃប្រទេសចិន បានអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនអាចធ្វើដំណើរកំសាន្តបានជាធម្មតា តែមានកំណត់នៅលក្ខខណ្ឌមួយចំនួន។

ការអនុញ្ញាតឱ្យប្រជាជនអាចដើរហើរបានយ៉ាងដូច្នេះ គឺបន្ទាប់ពីការឆ្លងជំងឺកូវីដនៅក្នុងប្រទេសចិនបានបិទបញ្ជប់ និងរកឃើញករណីឆ្លងតែពីខាងក្រៅប្រទេស។ដូច្នេះបើតាមការប៉ាន់ស្មានសប្តាហ៍មាសរបស់ប្រទេសចិននៅឆ្នាំ២០២១នេះ អាចមានប្រជាជនចិនធ្វើដំណើរកំសាន្តនៅក្នុងស្រុកប្រហែល២ពាន់លាននាក់។

តែយ៉ាងណាក៏ដោយ ទោះបីជារដ្ឋាភិបាលនៃប្រទេសចិនអនុញ្ញាតឱ្យមានការធ្វើដំណើរកំសាន្តក្តី តែវិធានការការពារកុំឱ្យឆ្លងកូវីដនៅតែអនុវត្តជានិច្ចដោយប្រជាពលរដ្ឋត្រូវ ពាក់ម៉ាស់ រក្សាគម្លាត វាស់កម្តៅ និងស្គែន QR កូដ ដើម្បីធានាថា គ្មានករណីឆ្លងកូវីដ-១៩ ខណៈវិធានការនេះត្រូវបានធ្វើឡើងយ៉ាងតឹងរឹងពីអាជ្ញាធរតាមតំបន់។


Khcct banner

អត្ថបទទាក់ទង