Yearendyearend1140x150
Img 0571

ជនជាតិចិនម្នាក់ប្រឈមនឹងបណ្តេញចេញពីទឹកដីកម្ពុជាក្រោយផ្គើនបំរាមណែនាំមិនពាក់ម៉ាស់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ជនជាតិចិនម្នាក់ នៅថ្ងៃទី ២៩ មេសានេះ ត្រូវបានឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរៀបចំនីតិវិធីស្នើសុំបណ្តេញចេញ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជា​ណាចក្រ​កម្ពុជាជារៀងរហូត បន្ទាប់ពីជនជាតិចិនរូបនេះផ្គើននឹងបំរាមណែនាំ និងមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ ថ្លែងថាថ្ងៃ២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិនម្នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត បន្ទាប់ពីជនជាតិចិនរូបនេះផ្គើននឹងបំរាមណែនាំ និងមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង