Cct850x100 1
1800px x h300px kh

ក្រសួងសុខាភិបាលកម្ពុជាអរគុណចិនដែលជួយជ្រោមជ្រែងកម្ពុជាក្នុងដំណាក់កាលកូវីដ១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល(ស្តាំដៃ) និងមិត្តចិន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រទេសចិនដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលកូវីដ១៩ចិនបានផ្តល់វ៉ាក់សាំង ក៏ដូចជាឱសថបុរាណចិនសម្រាប់បង្ការកូវីដ១៩។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងនៅក្នុងសន្និសីទសារព័ត៍មាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា ប្រទេសចិនតែងតែឧបត្ថម្ភដល់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា ហើយយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពប្រជាជនកម្ពុជា ដោយមិត្តចិនបានផ្តល់ជាសម្លៀកបំពាក់ការពារ, វែនតាការពារ និងបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺជាតម្រូវការចាំសម្រាប់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

ឯកឧត្តមសាស្រ្តាចារ្យ បានបន្តថា ក្រៅពីនេះ បើពុំមានការប្រែប្រួលអ្វីនោះទេ ប្រទេសចិននឹងផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លានដូសមកកម្ពុជាបន្ថែមទៀតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ហើយសកម្មភាពទាំងនេះបានបង្ហាញថា ប្រទេសចិនបានធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានភាពល្អប្រសើរ និងគ្រប់ជ្រុងជ្រោយជាមួយប្រទេសកម្ពុជា ហើយកាន់តែពង្រឹងមិត្តភាពជាមួយកម្ពុជាក្នុងនាមជា«មិត្តដែកថែប» ទៅលើគ្រប់វិស័យនានារបស់កម្ពុជា ជាពិសេសគឺនៅក្នុងដំណាក់កាលកូវីដ១៩នេះ។

ឯកឧត្តមសាស្រ្តាចារ្យបានបន្ថែមថា ក្រៅពីការជួយជ្រោមជ្រែង និងឧបត្ថម្ភរបស់មិត្តចិននៅក្នុងដំណាក់កាលកូវីដ១៩ កម្ពុជាក៏បានបន្ថែមវិធានការ និងយុទ្ធសាស្រ្តមួយចំនួនទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ បច្ចុប្បន្នក្រសួងសុខាភិបាលបានត្រៀមរៀបចំទីតាំងចំនួន១០ទីតាំង ដើម្បីឱ្យអ្នកជំងឺក្នុងកម្រិតស្រាល ត្រូវដាក់នៅដោយឡែកពីអ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ទើបធានាបាននូវការកាត់បន្ថយចំពោះការចម្លងបានកាន់តែមានប្រសិទ្ធិភាព និងឆាប់រហ័ស៕


Khcct banner

អត្ថបទទាក់ទង