Yearendyearend1140x150

កប៉ាល់បរទេសចំនួន២គ្រឿងបុកគ្នានៅដែនទឹកឈីងតាវធ្វើឱ្យធ្លាយប្រេង ៤០០ តោនចូលក្នុងសមុទ្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ China.org

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រសានតុងបានប្រកាសនៅថ្ងៃទី ២៩ នេះថា ការបុករវាងកប៉ាលបរទេសចំនួន ២ គ្រឿងនៅក្នុងដែនទឹកឈីងតាវកាលពីនៅថ្ងៃទី ២៧ បណ្តាលឱ្យកំពប់ប្រេងប្រហែល ៤០០ តោនចូលទៅក្នុងសមុទ្រ។ បើតាមទីស្នាក់ការកណ្តាលនៅនឹងកន្លែងបានបញ្ជូននាវាចំនួន ១២ គ្រឿង ដើម្បីសម្អាតការបំពុលនេះ។

យោងតាមរបាយការណ៍ ឧប្បត្តិហេតុនេះមានចម្ងាយប្រហែល ៤០ ម៉ាយពីកំពង់ផែឈីងតាវ ហើយការបុកគ្នានេះ មិនប៉ះពាល់ដល់កប៉ាល់ដែលចូលនិងចាកចេញពីកំពង់ផែឈីងតាវទេ។

នៅម៉ោង ៩ យប់ថ្ងៃទី ២៧ ខែមេសានេះ កប៉ាល់ដឹកទំនិញទូទៅរបស់ប៉ាណាម៉ាឈ្មោះ SEA JUSTICE និងនាវាដឹកប្រេង SYMPHONY បានបុកគ្នានៅដែនទឹកភាគអាគ្នេយ៍នៃQingdao ខេត្តសានតុង។ ហើយការកំពប់ប្រេងនេះ ត្រូវបានគេរកឃើញនៅលើសមុទ្រ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង