Yearendyearend1140x150
Img 0571

BREAKING៖គយចិនយល់ព្រមឱ្យកម្ពុជានាំ«ស្វាយ»ចូលទីផ្សារចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អគ្គរដ្ឋបាលគយនៃប្រទេសចិន នៅថ្ងៃទី ២៦ ខែមេសានេះ បានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះចំការស្វាយ និងរោងចក្រវេចខ្ចប់ដែលបានចុះបញ្ជីសម្រាប់ការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។

ការប្រកាសនេះបានន័យថា គឺជាការបញ្ចប់នូវនីតិវិធីចុងក្រោយបំផុតនៃការនាំផ្លែស្វាយកម្ពុជាទៅប្រទេសចិនដោយភាគីទាំងពីរ ខណៈមានចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីលើកនេះ សម្រាប់នាំចេញផ្លែស្វាយកម្ពុជាទៅប្រទេសចិន។

រោងចក្រវេចខ្ចប់ទាំង ៥ ខាងលើរួមមាន៖ ក្រុមហ៊ុនHyundai Mao Legacy;ក្រុមហ៊ុនShangda Jian hui International Agriculture Product and Logistic;ក្រុមហ៊ុនAl Jazeelan Food;ក្រុមហ៊ុនLong Wo Agriculture (Cambodia)និងក្រុមហ៊ុនBoeung Ket Fresh Fruits។

គួរបញ្ជាក់ថា កាលពីខែមិថុនាឆ្នាំ ២០២០ ប្រទេសកម្ពុជានិងចិនបានចុះហត្ថលេខាកិច្ចព្រមព្រៀងលើពិធីសារស្តីពី «លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន»។

នៅថ្ងៃទី១០ខែមិនាឆ្នាំ២០២១ ភាគីចិន បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ធ្វើការត្រួតពិនិត្យជាផ្លូវការចំពោះការស្នើសុំចុះបញ្ជីនូវចំការស្វាយនិងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។

រដ្ឋបាលគយនៃប្រទេសចិនត្រួតពិនិត្យហើយអនុម័តនិងបានប្រកាសយល់ព្រមជាផ្លូវការ។ផ្លែស្វាយកម្ពុជាបានក្លាយជាផ្លែឈើស្រស់ទី ២ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់បន្ទាប់ពីផ្លែចេក។

នេះគឺជាសមិទ្ធិផលដ៏សំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសកម្ពុជានិងចិនក្រោមបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ហើយវានឹងជម្រុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងវិស័យកសិកម្មរវាងកម្ពុជានិងចិនបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង