Yearendyearend1140x150

ស្ថានទូតចិនផ្តល់ជំនួយម៉ាស់KN95ចំនួន5000ម៉ាស់ដល់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក អ៊ុំ វុទ្ធទី តំណាងឲ្យសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានទទួលម៉ាស់ KN95 ចំនួន5000ម៉ាស់ ដែលជាជំនួយដ៏ថ្លាថ្លៃរបស់ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា សម្រាប់ទ្រទ្រង់សកម្មភាពរបស់សមាគមនិស្សិតក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺរាលត្បាតកូវីដ-១៩ នៅកម្ពុជា ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគម Chinese Doctor Team (CDT) ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តក្រុង ក្នុងក្របខណ្ឌទូទៅប្រទេស។

លោក អ៊ុំ វុទ្ធទី ប្រធានកិត្តិយស និងជាស្ថាបនិកសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសហការី ក៏បានបង្ហាញចំណាប់រីករាយ ចំពោះស្ថានទូតចិនដែលតែងគាំទ្រសកម្មភាពសមាគមនិស្សិត ហើយលោក ក៏ពិភាក្សាជាកិច្ចការមួយចំនួនជាមួយមន្រ្ដីស្ថានទូតចិន អំពីការវិលត្រឡប់ទៅបន្ដការសិក្សានៅប្រទេសចិនវិញ សម្រាប់និស្សិតដែលបានចាក់វ៉ាក់សាំងរួច ដោយបច្ចុប្បន្ននិស្សិតកម្ពុជាប្រមាណជាង ១៨០០ នាក់ បានទទួលវ៉ាក់សាំងរួចរាល់ផងដែរ។

លោកបន្ថែមទៀតថា នេះជាការរួមចំណែកមួយយ៉ាងសំខាន់របស់ស្ថានទូតចិន ក៏ដូចជាប្រទេសចិនដែលបានចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវ នៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្ដល់ជាជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កន្លងមកផងដែរ។

ជាចុងក្រោយ លោកសូមថ្លែងអំណរគុណដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី នៃស្ថានទូតចិនប្រចាំនៅកម្ពុជា​ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតនិស្សិតកម្ពុជាដែលសិក្សានៅប្រទេសចិន បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីត្រឡប់ទៅបន្ដការសិក្សានៅប្រទេសចិនវិញ៕

ប្រភពរូប៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន
ប្រភពរូប៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន
ប្រភពរូប៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន
ប្រភពរូប៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន

ប្រភពរូប៖ ស

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង